ព័ត៌មានជាតិ

អុញនោះ! រថយន្តកុងតឺន័រ១គ្រឿង បើកបរសុខៗ ស្រាប់តែក្រឡាប់ផ្ងារជើង …

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តកុងតឺន័រ១គ្រឿង ខណ:បើកបរសុខៗ ស្រាប់តែក្រឡាប់ផ្ងារជើង បង្កការភ្ញាក់ផ្អើល នៅត្រង់ម្តុំស្តុបបំបែកទៅផ្លូវថៃគ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋាន លោកបានចុះទៅដល់ទីតាំងខាងលើ ដើម្បីធ្វើការពិនិត្យផងដែរ ។ សូមបញ្ជាក់ថា ករណីនេះមិនមានមនុស្សរងរបួសនោះទេ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូនពេលក្រោយបន្តទៀត ៕

មតិយោបល់