ព័ត៌មានជាតិ

នគរបាលខេត្តបាត់​ដំបង​ ឃាត់ខ្លួនជនសង័្សយមុខសញ្ញាលួចគោចំនួន០២នាក់ នៅស្រុកបវេល​

កាលពីយប់ថ្ងៃទី ១៤​ខែឧសភាឆ្នាំ ២០២១វេលា​ម៉ោង០០និង១៥នាទីឈានចូលថ្ងៃទី​១៥​ខែ​ឧស​ភា​ ឆ្នាំ​២០២១​ អនុវត្តតាមយោបល់ដឹកនាំជាប្រចាំរប​ស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ រួមជាមួយយោបល់ណែនាំរបស់លោកវរសេនី​យ៍​ឯក​ លឹម​ពុទ្ធីឡា​ ស្នងការរងទទួលផែននគរ​បាល​ព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍​ឯក​ សុខ​ សារិន​ ការ​នគរបាលស្រុកបវេល​ ដឹកនាំធ្វេីការ​ស្រាវជ្រាវនិងឈានទៅបង្ក្រាបករណី(លួចគោ)ចំនួន​០១​ករណី​ នៅមូលដ្ឋានភូមិបឹងអារក្ស​ ឃុំអំពិលប្រាំ​ដេីម​ ស្រុកបវេល​ ខេត្តបាត់ដំបង​ ដោយឃាត់ខ្លួនមុខសញ្ញាចំនួន០២នាក់គឺ៖
១-ឈ្មោះមឿន ថា ភេទប្រុស អាយុ ៥៨ ឆ្នាំរស់នៅភូមិកូប ឃុំអំពិលប្រាំដើម ស្រុកបវេល​ ខេត្តបាត់ដំបង​។
២-ឈ្មោះចុង រ៉ា ភេទប្រុស អាយុ ៣៥ ឆ្នាំរស់​នៅភូមិសៀម ឃុំអំពិលប្រាំដើម​ ស្រុកបវេល​ ខេត្តបាត់ដំបង​។
ដកហូតបាន៖
-គោចំនួន០៤ក្បាលនិងថយន្តដឹកគោចំនួន ០១ គ្រឿង។
សូមជម្រាបជូនថា​ កាលពីវេលាម៉ោងនិងថ្ងៃទីដូចខាងលេី​ ក្រុមជនសង័្សយមួយក្រុមបានធ្វេីសកម្មភាព(លួចគោ)ចំនួន០២ក្បាល​ របស់ជនរងគ្រោះឈ្មោះ​ ផាន់ សុខុម ភេទប្រុសអាយុ ៤៨ ឆ្នាំរស់​នៅភូមិបឹងអារក្ស​ ឃុំអំពិលប្រាំដេីម​ ស្រុកបវេល​ ខេត្តបាត់ដំបង​។ ក្នុងពេលធ្វេីសកម្មភាពភា្លមៗជន​រងគ្រោះបាន​ ដឹងហេីយផ្តល់ព័ត៌មានជាបន្ទាន់មកដល់សមត្ថកិច្ចនគរបាល​ ។ ទទួលបានព័ត៌មាន​ លោកអធិការបានចាត់ចែងដឹកនាំស្រាវជ្រាវ​និងស្វែងរករហូតឃាត់ខ្លួនបានក្នុងបទល្មេីសជាក់​ស្តែងតែម្តង។
លោកអធិការបានបញ្ជាក់ថា​តាមចម្លេីយសារភា​ព​របស់ជនសង័្សយខាងលេី​ បានបង្ហាញថា​ បក្សពួ​ក​គេធ្លាប់លួចគោនៅក្នុងមូលដ្ឋានស្រុកបវេលនេះចំនួន០២លេីក​ រួចមកហេីយដែលលេីកទី០១​លួចបានគោចំនួន០២ក្បាល​ យកទៅលក់នៅ​ ខេត្តបន្ទាយមានជ័យពីថ្ងៃទី៥​ ខែ​ឧសភា​ ឆ្នាំ​២០​២១​ ហេីយតាមរយ:ការសារភាពនេះលោកអធិ​ការ​ បានទំនាក់ទំនងទៅសមត្ថកិច្ចនគរបាលខេត្តបន្ទាយ​មានជ័យរកឃេីញគោចំនួន០២ក្បាលនោះ​ នាំត្រឡប់មកវិញ​ ដែលសរុបមានចំនួន​០៤ក្បាល។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបា​នរៀបចំសំ​ណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងពាក់ព័ន្ធមកការិ​យាល័យជំនាញដេីម្បីផ្តន្ទាទោសតាមផ្លូវច្បាប់រីឯ​សត្វគោបានប្រគល់ជូនម្ចាស់វិញ៕
ប្រភព៖​​​​​​ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

មតិយោបល់