ព័ត៌មានជាតិ

Apple ច្រាន​ចោល​ការចុះផ្សាយរ​បស់​ទូរទស្សន៍ CCTV ចិន​

​កាលពី​ចុង​សប្ដាហ៍​មុន ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​ចុះផ្សាយ​ថា iPhone របស់ Apple បាន​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិចិន ជាមួយ​នឹង​មុខងារ​ចាប់​យក​ទីតាំង និង​ពេលវេលា​របស់​អ្នកប្រើប្រាស់​។​

​ក្រោយ​ពី​ការចុះផ្សាយ​នេះ បាន​មួយ​ថ្ងៃ Apple បាន​ឆ្លើយតប​វិញ​តាមរយៈ​គេហទំព័រ​នៅក្នុង​ប្រទេស​ចិន ដើម្បី​ផ្ដល់​នូវ​ទំនុចចិត្ត និង​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់ខ្លួន​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​ក​ម្មុយ​នី​ស​ចិន​។​

​នៅ​ក្នុង​ខ្លឹមសារ​ឆ្លើយតប បានបញ្ជាក់​ថា មុខងារ​ចាប់យក​ទីតាំង និង​ពេលវេលា​របស់​អ្នក​ប្រើប្រាស់​នោះ​មិន​បាន​គំរាមកំហែង​ដល់​សន្ដិសុខ​ជាតិចិន​ឡើយ ព្រោះថា មុខងារ​នេះ​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ជា​អ្នក Share ដើម្បី​បង្ហាញ​ដល់​អ្នក​ទី​៣ ឲ្យបាន​ដឹង​ថា គាត់​កំពុងតែ​នៅ​កន្លែង​ណា ដូចជា​ផ្សារ​ទំនើប ភោជ្ជ​នី​យដ្ឋា​ន ជាដើម​។ បើសិនជា​មិន​មាន​ការបង្ហាញ​ពី​អ្នក​ប្រើប្រាស់​នោះ​ទេ គ្មាន​នរណា​ម្នាក់​ដឹង​ថា គាត់​ទីណា​ឡើយ ហើយ​ម្យ៉ាងទៀត Apple មិន​បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ភ្នាក់ងារ​សម្ងាត់​ណាមួយ​ដើម្បី​ផ្ដល់​ព័ត៌មាន​នេះ​នោះ​ទេ​៕​
Apple

មតិយោបល់