(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារ ទី១៨ ខែឧសភានេះបានរាយការណ៍ថា អ្នកជំងឺ COVID-19 ចំនួន ៣៥នាក់ទៀតបានបាត់បង់ជីវិត និងអ្នកឆ្លងថ្មី ២,៤៧៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
បើតាមក្រសួងសុខាភិបាលថៃនៅក្នុងចំណោមអ្នកឆ្លងទាំង ២,៤៧៣នាក់ ក្នុងនោះមាន ៦៨០នាក់គឺជាករណីឆ្លង ដែលត្រូវបានរកឃើញនៅតាមពន្ធនាគារ ខណៈ អ្នកជំងឺ ២,៧២៨នាក់ទៀតបានជាសះស្បើយ។
ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសថៃកើនដល់ ១១៣,៥៥៥ករណី ក្នុងនោះមានអ្នកស្លាប់ ៦៤៩នាក់ និងជាសះស្បើយវិញ ៦៩,៩១៨នាក់ ខណៈអ្នកជំងឺជិត ៤៣,០០០នាក់ទៀតកំពុងសម្រាកព្យាបាល៕
Bangkok Post៖ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១
មតិយោបល់