ព័ត៌មានជាតិ

ចុះទឹកក្រពើទ្បើងលើខ្លា! ខំបើកគេចដើមឈើរលំ រថយន្តពីរគ្រឿង បុកគ្នាពេញទំហឹង

កំពង់ឆ្នាំង: នាវេលាម៉ោង ១០ និង៣០ នាទីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥ ចំណុចចន្លោះ km៧៨-៧៩ ត្រង់ទួលភ្នំដើមផ្កា ស្ថិតក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា។

រថយន្ត ០១ គ្រឿងម៉ាក NISSAN ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-2724 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីត្បូងទៅជើង មកដល់ចំណុចខាងលើ បានគេចដើមឈើ ដែលរលំកាត់ទទឹងផ្លូវជាតិលេខ៥ ស្រាប់តែមានរថយន្ត ០១ គ្រឿងទៀតម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-0887 បើកបរដោយឈ្មោះ មាន ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិព្រៃឧម៉ាល ឃុំរលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ពីជើងទៅត្បូង មកបុករថយន្តខាងលើ បណ្តាលឲ្យរបួសធ្ងន់មនុស្សប្រុសម្នាក់ (អ្នកបើកបររថយន្ត) ខូចខាតរថយន្ត ០២ គ្រឿង (ធ្ងន់ ០១គ្រឿង) ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់។

មូលហេតុអាកាសធាតុ ផ្លូវរអិលខណ:ពេលមានភ្លៀងធ្លាក់៕

មតិយោបល់