មន្ត្រីសុខាភិបាលជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា លោកស្រីមានសុទិដ្ឋិនិយមដោយប្រយ័ត្នប្រយែងថា សហរដ្ឋអាមេរិកកំពុងទប់ស្កាត់ជំងឺរាតត្បាតនេះ។ លោកស្រី Rochelle Walensky នាយិកាទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក បានប្រាប់កម្មវិធីទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យម្សិលមិញថា «វាឆាប់ពេក មិនទាន់ប្រកាសជោគជ័យបានទេ។ យើងត្រូវតែប្រយ័ត្ន»។
ប៉ុន្តែលោកស្រីបន្ថែមថា «ខ្ញុំមានសុទិដ្ឋិនិយមដោយប្រយ័ត្នប្រយែងថា យើងស្ថិតក្នុងដំណើរការល្អឥឡូវនេះ ព្រោះករណីឆ្លងកំពុងធ្លាក់ចុះ»។ នាយិកាទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិកលោកស្រី Walensky បានបញ្ជាក់ថា ប្រជាជនចំនួន ១២៣ លាននាក់ បានចាក់វ៉ាក់សាំងគ្រប់ដូសនៅអាមេរិក គឺប្រជាជនប្រហែល១/៣មិនចាំបាច់ពាក់ម៉ាស់ទៀត។
លោកស្រីបានបន្ថែមថា សហរដ្ឋអាមេរិកចាំបាច់ត្រូវតែប្រយ័ត្នចំពោះវីរុសប្រភេទថ្មីៗ។
លោកស្រីបានជំរុញឱ្យជនជាតិអាមេរិកាំងចាក់វ៉ាក់សាំងគ្រប់ដូស ដោយឥឡូវនេះកន្លែងចាក់វ៉ាក់សាំងនេះនៅចម្ងាយមិនដល់៨គីឡូម៉ែត្រទេ។ លោកស្រី Walensky បាននិយាយថា សព្វថ្ងៃពីវាក់សាំងពី១លាន ៥សែន ទៅ២លានដូសចាក់ក្នុងមួយថ្ងៃ គឺធ្លាក់ចុះពីជាង៣លានដូស។
តាមសាកលវិទ្យាល័យ Johns Hopkins បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានកត់ត្រាមនុស្សស្លាប់ជិត៥សែន ៨ម៉ឺន ៦ពាន់នាក់ ហើយនឹងការឆ្លងជិត៣៣លានករណី ដោយតួលេខទាំង២នេះ មានច្រើនជាងប្រទេសណាៗទាំងអស់៕
មតិយោបល់