ព័ត៌មានជាតិ

យោធាសក្តិ៤ម្នាក់ ខឹងគូដណ្តឹង បែរជាលោតទឹកសម្លាប់ខ្លួន

ភ្នំពេញៈ បុរសម្នាក់ ដាច់ចិត្តលោតពីលើស្ពានជ្រោយចង្វារ ចូលទៅក្នុងទឹកបាត់ឈឹង បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង១០យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅត្រង់ចំណុចកណ្តាលស្ពានជ្រោយចង្វារថ្មី ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បុរសដែលលោតទឹកសម្លាប់ខ្លួនមានឈ្មោះ ដេង សុវណ្ណឌឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើយោធា ពាក់សក្តិ៤ ស្នាក់នៅផ្ទះម្តុំសន្ធរម៉ុក ដោយមានគូដណ្តឹងមានឈ្មោះ ហែល រចនា ភេទស្រី អាយុ៣០ឆ្នាំ។

តាមសម្តីមិត្តភក្តិជនរងគ្រោះបានឲ្យដឹងថា មុនដំបូងគួកគាត់បានចេញពីហូបការគេនៅព្រែកលាប ក្នុងគោលបំណងទៅផ្ទះ ដោយជិះរថយន្តម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-2105 បើកតាមបណ្តោយផ្លូវជាតិលេខ៦អា ទិសដៅពីកើតទៅលិច ខាងស្រីជាអ្នកបើក ស្រាប់តែមកដល់ពាក់កណ្តាលផ្លូវ ក៏មានការឈ្លោះគ្នាបន្តិចបន្តួច ហើយជិះមកដល់លើស្ពាន គាត់ប្រាប់ថា ចុះនោម ឲ្យឈប់ឡាន ពេលនោះស្រាប់តែបើកទ្វារឡានរត់ឡើងលើប្រកាន់ដៃស្ពានលោតចុះទឹកបាត់ឈឹង ក៏មានការស្រែកឆោឡោពីសំណាក់ខាងស្រីដែលត្រូវជាគូដណ្តឹង ហើយក៏បត់ឡានចុះមកប្រាប់សមត្ថកិច្ចដែលនៅគល់ស្ពានឲ្យជួយរក និងតេទូរសព្ទប្រាប់ឪពុកម្តាយនិងបងប្អូនជាច្រើនអ្នកដល់កន្លែងកើតហេតុផងដែរ ហើយភ្លាមៗនោះសមត្ថកិច្ចក៏ឲ្យទូកចាមជួយចេញរកដែលតែរកមិនឃើញ។ រុករកអស់ជាច្រើនម៉ោង ក៏នៅតែមិនឃើញមិនដឹងស្លាប់ឬរស់នោះទេ។

ក្រោយមកសាច់ញាតិក៏វិលត្រឡប់មកផ្ទះវិញដោយក្តីអស់សង្ឃឹម៕

មតិយោបល់