បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្ត៍រដ្ឋបាលតាគ្រាម នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងប្រើប្រាស់គ្រឿងញៀន ១លើក ដែលបានធ្វើសកម្មភាពដើរឆក់ត្រី និងប្រើប្រាស់កាំភ្លើងខ្យល់កែច្នៃដើរបាញ់សត្វនៅពេលយប់ ចំនួន១០នាក់។
លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានរាយការណ៍អោយដឹងថា ក្មេងទំនើងដែលបានធ្វើសកម្មភាពដើរឆក់ត្រី និងប្រើប្រាស់កាំភ្លើងខ្យល់កែច្នៃដើរបាញ់សត្វនៅពេលយប់ទាំង១០នាក់រួមមាន ១.ឈ្មោះ សន សុខា ហៅពៅ ភេទប្រុស អាយុ ២៣ឆ្នាំ ២.ឈ្មោះ សួន វាស្នារ ភេទប្រុស អាយុ ២៤ឆ្នាំ ៣.ឈ្មោះ ទូច សាវ៉ៃ ហៅ ប្រុស ភេទប្រុស អាយុ ៣១ឆ្នាំ ៤.ឈ្មោះ រ៉េត ចិន ភេទប្រុស អាយុ ៣៣ឆ្នាំ ៥.ឈ្មោះ សុខ វាសនា ភេទប្រុស អាយុ ៣០ឆ្នាំ ៦.ឈ្មោះ ថោ ធិញ ភេទប្រុស អាយុ ៣២ឆ្នាំ ៧.ឈ្មោះ អៀ វុទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ អ្នកទាំង៦នាក់នេះរស់នៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ជាមួយគ្នា ៨.ឈ្មោះ ហុង ហន ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ៩.ឈ្មោះ ប៉ុន បញ្ញា ហៅ ង៉ា ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ និង១០.ឈ្មោះ ឃាន សុភ័ក្ត្រ ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
ករណីនេះ នគរបាលស្រុកបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ឧបករណ៍ឆក់ត្រីហាមឃាត់ ដោយខុសច្បាប់និងប្រើប្រាស់កាំភ្លើងខ្យល់កែច្នៃ ដោយខុសច្បាប់បញ្ឈប់ការប្រើប្រាស់គ្រឿងញៀនបន្តទៀត រួចអនុញ្ញាតឲ្យអាណាព្យាបាលធ្វើលិខិតធានាទទួលយកពួកគាត់ត្រឡប់ទៅលំនៅដ្ឋានវិញ ៕
មតិយោបល់