
លោក Duterte បាននិយាយតាមទូរទស្សន៍អំពីតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីនថា «នេះជាបទបញ្ជារបស់ខ្ញុំ។ គណៈរដ្ឋមន្រ្តីនិងអ្នកទាំងអស់ដែលនិយាយក្នុងនាមរដ្ឋាភិបាលត្រូវចៀសវាងការពិភាក្សាអំពីបញ្ហាសមុទ្រខាងលិចហ្វីលីពីនជាមួយនរណាម្នាក់»។ លោកបានបន្ថែមថា «ប្រសិនបើយើងនិយាយយើងនិយាយតែក្នុងចំណោមគ្នាយើងប៉ុណ្ណោះ»។

ប៉ុន្តែក្រោយមកលោក Duterte បានបញ្ជាក់ច្បាស់ថា បទបញ្ជារបស់លោកមិនគួរត្រូវបាន បកស្រាយថា ជាភាពទន់ខ្សោយទេ ហើយកាលពីថ្ងៃអង្គារលោកបាននិយាយថា ការល្បាតតាមសមុទ្រត្រូវតែបន្ត។ លោក Duterte បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ភ្នាក់ងាររបស់យើងត្រូវបានណែនាំឲ្យធ្វើអ្វីដែលពួកគេត្រូវធ្វើ និងត្រូវតែការពារផលប្រយោជន៍ជាតិរបស់យើង»។

រដ្ឋាភិបាលក្រុងប៉េកាំងទាមទារសមុទ្រចិនខាងត្បូងស្ទើរតែទាំងអស់ និងបានដំឡើងបរិក្ខារយោធាដែលបំពាក់ដោយមីស៊ីលនៅលើថ្មប៉ប្រះទឹកក្នុងតំបន់មានវិវាទរួមទាំងតំបន់សេដ្ឋកិច្ចជាពិសេសរបស់ហ្វីលីពីនដោយមានវត្តមានកងទ័ពឆ្មាំសមុទ្រនិងនាវានេសាទជាប្រចាំ៕
មតិយោបល់