ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌបឹងកេងកង ស្រាវជ្រាវឃាត់ខ្លួនជនសង័្សយចំនួន៣នាក់ ពីបទលួច និងទទួលទិញផលចោរកម្ម

ភ្នំពេញ: នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វេលា១៧និង៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការនគរបាលខណ្ឌបឹងកេងកង បានធ្វើការស្រាវជ្រាវឃាត់សង័្សយចំនួន០២នាក់ ពីបទលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវ១៩៩កែង៣៥៨ ក្រុមទី៣២ ភូមិ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង និងបន្ដស្រាវជ្រាវបានការឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀត ពីបទទទួលផលចោរកម្ម នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ ក្រុមទី៦ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យ០៣នាក់៖ ជនសង្ស័យទី១-ឈ្មោះ សុខ ម៉ាច ហៅអាម៉ាច ភេទប្រុស អាយុ៤០ឆ្នាំជនជាតិខ្មែរ ស្នាក់ម្ដុំបូរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរ: មិនពិតប្រាកដ ។ (ប្រើប្រាស់គ្រឿងញៀន) ។ ជនសង្ស័យទី២ ឈ្មោះ ភា ត្រេន ហៅអាត្រេន ភេទប្រុស អាយុ១៤ ឆ្នាំជនជាតិខ្មែរ ស្នាក់នៅដីឡូតិ៍គ្មានលេខ ផ្លូវ១៩៩កែង៣៥៨ ក្រុមទី៣២ ភូមិ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ: មិនពិតប្រាកដ ។ ( ប្រើប្រាស់គ្រឿងញៀន) ។ ជនសង្ស័យទី៣-ឈ្មោះ ជួន ជឿន ហៅជឿន ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ: ស៊ីនទ្រី ។ ( មិនធ្លាប់ប្រើប្រាស់គ្រឿងញៀន) ។

វត្ថុតាងចាប់យក៖
1-ម៉ូតូ០១គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ គ្មានផ្លាកលេខ និងរ៉ឺម៉កអេតចាយ ។
2-ម៉ូតូ០១គ្រឿងម៉ាក់វ៉េវ ពណ៌ក្រហម គ្មានផ្លាកលេខ និងរ៉ឺម៉ក ។
3- ទូរទស្សន៍០១គ្រឿងម៉ាក LG ពណ៌ខ្មៅ (បែកកញ្ចក់) ។
4- ធុងបាស់ចំនួន០២គ្រឿង នាក់JBL ពណ៌ខ្មៅ ។
5- អំភ្លីចំនួន០១គ្រឿង ម៉ាក VLLIODOR ។
6- ម៉ាស៊ីនបំពងសំឡេងចំនួន០១គ្រឿងម៉ាក Sony ។
7- ព្យាណូចំនួន០១គ្រឿង ម៉ាក CIASO ។
8- ម៉ាស៊ីនបាញ់ខ្យល់ចំនួន០១គ្រឿង ។ ចំពោះ ទូរទស្សន៍០១គ្រឿងម៉ាក LG ពណ៌ខ្មៅ (បែកកញ្ចក់), ធុងបាស់ចំនួន០២គ្រឿង នាក់JBL ពណ៌ខ្មៅ, អំភ្លីចំនួន០១គ្រឿង ម៉ាក VLLIODOR, ម៉ាស៊ីនបំពងសំឡេងចំនួន០១គ្រឿងម៉ាក Sony, ព្យាណូចំនួន០១គ្រឿង ម៉ាក CIASO , ម៉ាស៊ីនបាញ់ខ្យល់ចំនួន០១គ្រឿង ដែលសមត្ថកិច្ចធ្វើកាដកហូតពីជនសង្ស័យ ត្រូវបានប្រគល់ឲ្យជនរងគ្រោះវិញ ។

ដំណើររឿង៖ មុនពេលកើតហេតុថ្ងៃ ១៨ ខែឧសភា ឆ្នាំ២០២១ វេលា ម៉ោង០០និង៣០នាទី ជនសង័្សយ ឈ្មោះ សុខ ម៉ាច ហៅអាម៉ាច ភេទប្រុស អាយុ៤០ឆ្នាំជនជាតិខ្មែរ និងឈ្មោះ ភា ត្រេន ហៅអាត្រេន ភេទប្រុស អាយុ១៤ ឆ្នាំជនជាតិខ្មែរ រួមនឹងបក្ខពួកម្នាក់ទៀត ជិះម៉ូតូ០១គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅគ្មានផ្លាកលេខ អូសរ៉ឺម៉កអេតចាយ មកធ្វើសកម្មភាពគាស់ទម្លុះទម្លាយ លួចសម្ភារ:ដូចជា ទូរទស្សន៍០១គ្រឿង ម៉ាកអិលជី , អំភ្លី១គ្រឿង, ធុងបាស់ចំនួន០២គ្រឿងម៉ាក JBL, ម៉ាស៊ីនបាញ់ខ្យល់ចំនួន០១គ្រឿង, ព្យាណូ០១គ្រឿង និងម៉ាយក្រូហ្វូនចំនួន០១ បានសម្រេច នៅចំណុចផ្ទះលេខ២ ផ្លូវ៣៨៤ ក្រុមទី៤១ ភូមិ៥ សង្កាត់ទួល ស្វាយព្រៃទី១ ខណ្ឌបឹងកេងកង (កន្លែងកើតហេតុ) ហើយគេចខ្លួនបាត់ ។
ក្រោយមកក្រុមជនសង្ស័យយកទៅលក់ឲ្យឈ្មោះ ជួន ជឿន ភេទប្រុស អាយុ៤៨ឆ្នាំជនជាតិខ្មែរ បានតម្លៃ៣០០$ ។ លុះរហូតដល់វេលាម៉ោង ១៧និង៣០នាទី ទើបសមត្ថកិច្ចស្រាវជ្រាវធ្វើការឃាត់ខ្លួន នាំយកមកសាកសួរ នៅអធិការនគរបាលខណ្ឌបឹងកេងកងតែម្ដង ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរបន្ដ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕

មតិយោបល់