ព័ត៌មានជាតិ

អ្នកជំនាញថាវ៉ាក់សាំងកូវីដ-១៩ របស់សហរដ្ឋអាមេរិកមានប្រសិទ្ធភាពប្រឆាំងវីរុសបំប្លែងខ្លួនថ្មីក្នុងប្រទេសឥណ្ឌា

 

(វ៉ាស៊ីនតោន)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក លោក Anthony Fauci បាននិយាយថាវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech និងក្រុមហ៊ុន Moderna មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីដែលកំពុងលុកលុយប្រទេសឥណ្ឌា។

លោក Anthony Fauci ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅសេតវិមាននៅថ្ងៃអង្គារសប្ដាហ៍នេះ។ លោកបញ្ជាក់ថាបុគ្គលដែល បានចាក់វ៉ាក់សាំងនឹងត្រូវបានការពារប្រឆំាំងនឹងវីរុសបំប្លែងខ្លួនថ្មី B.1.617 និង B.1.618»។ វីរុសបំប្លែងខ្លួនថ្មី B.1.617 ត្រូវបានអ្នកជំនាញសន្និដ្ឋានជាមូលហេតុ នៅពីក្រោយករណីឆ្លង និងស្លាប់យ៉ាងគំហុកនៅក្នុងប្រទេសឥណ្ឌា។

លោក Anthony Fauci បន្ថែមថាវ៉ាក់សាំង Pfizer-BioNTech និងក្រុមហ៊ុន Moderna មានប្រសិទ្ធភាពការពារអ្នកជំងឺមិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងស្លាប់ ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីនៅឥណ្ឌា៕

The hill៖ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១

មតិយោបល់