កាលពីយប់ម្សិលមិញក្រុមហ៊ុន Apple បានដាក់ iOS 8 ឲ្យប្រើប្រាស់ជាផ្លូវការបន្ទាប់ពីមានការសាកល្បង និងការបង្ហាញ iPhone 6 និង 6 Plus កាលពីថ្ងៃទី ៩ កញ្ញា ២០១៤។
ម្នាក់ៗប្រកដជាទទឹងរង់ចាំ iOS 8 ចេញមកថាតើមានភាសាខ្មែរពិតឬយ៉ាងណានោះ សូមធ្វើការតម្លើងទាំងអស់គ្នា
ជាដំបូងត្រូវធ្វើការទាញយក Firmware iOS 8 មកសិនទាមរយៈ https://getios.com/
បើសិនជាលោកអ្នកមិនបាន Jailbreak ទេនោះពិតជាងាយស្រួលណាស់ លោកអ្នកអាចធ្វើការតម្លើង iOS 8 នេះបានតាមរយៈ ការចូល Settings -> General -> Software Update
https://i1272.photobucket.com/albums/y389/domneng/IMG_0040_zps0b532346.png
ឬតាមរយៈ iTune ដោយគ្រាន់តែចុច Shift និងចុចទៅលើ Check Update រួចធ្វើការជ្រើសរើស Firmware របស់ iDevice របស់យើង
https://i1272.photobucket.com/albums/y389/domneng/check-for-update-itunes_zpsa6d7bfbd.jpg
បញ្ជាក់: ប្រាកដថាអ្នកបានធ្វើការ Backup ឯកសារអ្នករួចរាល់ហើយ វិធីងាយៗក្នុងការ Backup ទិន្នន័យចេញពី iDevice របស់អ្នក
ពេល Update ចប់រួចរាល់ហើយនោះ iOS ថ្មីនឹងតម្រូវឲ្យលោកអ្នកធ្វើការកំណត់ការប្រើប្រាស់មួយចំនួនម្ដងទៀត
https://i1272.photobucket.com/albums/y389/domneng/IMG_0041_zps99881f1a.png
https://i1272.photobucket.com/albums/y389/domneng/IMG_0042_zps7daf7ee4.png
https://i1272.photobucket.com/albums/y389/domneng/IMG_0047_zpsdc511009.png
តោះទៅប្ដូរភាសាខ្មែរទាំងអស់គ្នា
ដោយភាសាខ្មែរទើបតែចាប់ផ្ដើមមាននៅលើ iOS 8 នោះ មានចំណុចច្រើន អាចនិយាយថា មិនមានអក្សរខ្មែរប្ដូរពីអង់គ្លេសទៅខ្មែរ បានទាំងអស់ឡើយ គឺបានតែចំណុចមួយចំនួនតូចតែប៉ុណ្ណោះ
ចូល Settings -> General -> Language & Region -> Add Language… រួចធ្វើការច្រើសរើសភាសាខ្មែរ
https://i1272.photobucket.com/albums/y389/domneng/IMG_0049_zpsd04c6a9f.png
https://i1272.photobucket.com/albums/y389/domneng/IMG_0050_zps4e79f085.png
https://i1272.photobucket.com/albums/y389/domneng/IMG_0058_zps6dec661a.png
ពេលនេះអ្នកនឹងឃើញត្រង់ម៉ោង និងប្រតិទិនត្រូវបានផ្លាស់ប្ដូរជាភាសាខ្មែរយើង
https://i1272.photobucket.com/albums/y389/domneng/IMG_0060_zps91601336.png
ទៅដាក់ Keyboard Khmer វិញម្ដង
ជាដំបូងលោកអ្នកត្រូវចូលទៅ Appstore ដើម្បីធ្វើការទាញយកកម្មវិធីមួយមានឈ្មោះថា CamTranslator
https://i1272.photobucket.com/albums/y389/domneng/IMG_0062_zpsf20836a3.png
https://i1272.photobucket.com/albums/y389/domneng/IMG_0064_zps50783c43.png
https://i1272.photobucket.com/albums/y389/domneng/IMG_0065_zps7807f8d6.png
https://i1272.photobucket.com/albums/y389/domneng/IMG_0063_zpsd714483b.png
ពេលនេះលោកអ្នកអាចធ្វើការវាយអក្សរបានហើយ
នេះជារូបភាពបើក FB ពុម្ភអក្សរខ្មែរលើ iOS 8 ស្អាតម្យ៉ាងដែរតា 😀
មតិយោបល់