ព័ត៌មានជាតិ

Ronaldo ដឹកនាំក្រុមជម្រើសជាតិការពារតំណែងជើងឯកEURO ឆ្នាំ២០២០

 

បរទេស៖ កីឡាករដែលជាតារាឆ្នើមវ័យចាស់របស់ក្លឹប Juventus និងជាកំពូលកីឡាកររបស់ជម្រើសជាតិប៉ទុយហ្គាល់ CR7ត្រូវបានគេជឿជាក់ថានឹងមានឈ្មោះជាប្រធានក្រុមនៃក្រុមជម្រើសជាតិក្នុងការប្រកួត
ការពារតំណែងជើងឯងពានរង្វាន់អ៊ឺរ៉ូឆ្នាំ២០២០របស់ខ្លួន។

រំលឹកដែរថាក្រុមជម្រើសជាតិប៉ទុយហ្គាល់គឺជាម្ចាស់ពានរង្វាន់ចាស់នេះតាំងតែពីឆ្នាំ២០១៦ហើយត្រូវបានគេមើលឃើញថានៅតែមានលទ្ធភាពខ្លាំងក្នុងការលើកពានរង្វាន់នេះសាជាថ្មីពីព្រោះថាបច្ចុប្បន្នក្រុមគឺពោរពេញទៅដោយ
កីឡាករវ័យក្មេងៗដែលមានសមត្ថភាពលេងនៅក្លឹបធំៗ។

គួរបញ្ជាក់ដែរថាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះប៉ទុយហ្គាល់បានប្រកាសឈ្មោះកីឡាករទាំង២៦រូបសម្រាប់ព្រឹត្តិការណ៍បាល់ទាត់មួយនេះដែលក្នុងនោះគេមើលឃើញថា CR7 បានអមជាមួយនឹងកីឡាករវ័យក្មេងៗ
ល្បីៗជាច្រើនផងដែរ។

បញ្ជីឈ្មោះកីឡាកររបស់ប៉ទុយហ្គាល់ដែលក្រៅពី CR7 គេអាចមើលឃើញកីឡាករឆ្នើមៗកំពុងឡើងជើងខ្លាំងផ្សេងទៀតដូចជា Joao Felix លេងនៅ AT Madrid កីឡាករខ្សែការពារ Ruben Dias លេងនៅ Man Cityនិង Bruno Fernandes
លេងនៅ Man UTD ជាដើមផងដែរ៕

 

 

 

មតិយោបល់