ព័ត៌មានជាតិ

អាវ Juventus រដូវកាលថ្មីផលិតនៅកម្ពុជាតម្លៃដល់ទៅរយដុល្លារ

នៅដើមសប្ដាហ៍នេះក្រុមយក្សរបស់អ៊ីតាលី Juventus បានបញ្ចេញឈុតក្នុងផ្ទះរដូវកាលថ្មី២០២១-២២ បង្ហាញដោយកីឡាកររបស់ពួកគេ ក្នុងនោះក៏មាន Cristiano Ronaldo ផងដែរ។

អាវរដូវកាលថ្មីនៅតែមិនចោលម៉ូដឆ្នូតស-ខ្មៅ និងច្នៃឡើងដើម្បីអបអរខួប១០ឆ្នាំនៃការបើកឲ្យប្រើប្រាស់កីឡដ្ឋាន Allianz ដែលជាទឹកដីរបស់ក្រុម Juventus។ នៅត្រង់កអាវផ្នែកខាងក្នុងបានសរសេរជាភាសាអង់គ្លេសច្បាស់ៗថា “Made in Cambodia” មានន័យថា ផលិតនៅប្រទេសកម្ពុជា។

ត្រង់ចំណុចនេះបានទាក់ចិត្តអ្នកគាំទ្របាល់ទាត់នៅកម្ពុជាជាច្រើន ដោយមានមោទនភាពអាវក្រុមលំដាប់ពិភពលោកផលិតក្នុងប្រទេសខ្លួន។ នៅលើវិបសាយរបស់ Juventus បានដាក់លក់អាវរដូវកាលថ្មីនេះក្នុងតម្លៃ៩០អឺរ៉ូ (ជិត១១០ដុល្លារ)។

តាមពិតទៅវាមិនមែនជារឿងចម្លែកអ្វីពេកទេ អាវក្រុមធំៗដូចជា Manchester United, Real Madrid និង Juventus ជាដើមដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Adidas ដាក់ផលិតនៅកម្ពុជាច្រើនរដូវកាលមកហើយដែរ៕

ប្រភព៖​​​​​​ CSB SPORTS

 

មតិយោបល់