ព័ត៌មានជាតិ

ហ៊ានណាស់! បុរសម្នាក់ចូលលួចទូរស័ព្ទក្នុងបន្ទប់សម្រាលកូនមន្ទីរពេទ្យព្រះអង្គឌួង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចទូរស័ព្ទ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១០ និង ៣០នាទី នៅចំណុចបន្ទប់សំរាលកូនក្នុងមន្ទីរពេទ្យព្រះអង្គឌួងផ្លូវ លេខ៥១ភូមិទី៩ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ហូ ប៊ុនធឿន ភេទប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅពុំពិតប្រាកដ។
ជនរងគ្រោះ ឈ្មោះ ក្បំ អ៊ឹម ភេទស្រី អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ មានទីលំនៅភូមិបឹងខាងត្បូង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

វត្ថុតាងដកហូតបាន៖ ទូរស័ព្ទដៃម៉ាកoppo ពណ៌ខ្មៅ ជារបស់ជនរងគ្រោះ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងសួរនាំ ដើម្បីស្រាវជ្រាវរកបក្ខពូក ព្រមទាំងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់