ព័ត៌មានជាតិ

គ្រួសារអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន ១៥០០នាក់ ត្រូវបានផ្ដល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់គ្រួសារអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ និង ឧត្តមសេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត បានអញ្ជើញចុះពិនិត្យ ការចាក់វ៉ាក់សាំងជូនដល់ សមាជិកក្រុមគ្រួសារ អាវុធហត្ថ លើកទី១ នៅតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ។
ក្រុមគ្រួសារអាវុធហត្ថ គឺទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុតពីសម្តេចតេជោ នាយករដ្ឋមន្រ្តី សំរាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ដែលនេះគឺជាការ គិតគូរពីសុខទុក្ខ ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រឈមនឹងជំងឺកូវីដ-១៩ ដែលជាតម្រូវការចាំបាច់បំផុតសំរាប់ពួកគាត់។
សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ គឺជាការស្ម័គ្រចិត្ត ទាំងអស់ ដើម្បីការពារខ្លួនឯងពីជំងឺកូវីដ-១៩ និងបញ្ចៀសបាននូវការចម្លងជំងឺកូវីដ-១៩ ទៅក្រុមគ្រួសារ និងអ្នកដទៃផ្សេងទៀត ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសផងដែរ។
ការទទួលបានវ៉ាក់សាំងរបស់គ្រួសារ អាវុធហត្ថនៅពេលនេះគឺជាការឆ្លើយតបយ៉ាងទាន់សភាពការណ៍ខណៈដែលកម្ពុជាយើងកំពុង មានបញ្ហាឆ្លងចូលក្នុងសហគមន៍ ២០ កុម្ភៈ និង ការឆ្លង រីករាលដាល ក្នុងក្រុង ប៉ោយប៉ែត និង បានបិទខ្ទប់តំបន់មួយ ចំនួនទៀត ផងដែលនោះ ទាមទារ ត្រូវទទួលបានវ៉ាក់សាំងដើម្បីការពារពីជំងឺកូវីដ-១៩ ដែលកំពុងនៅបង្កជាបញ្ហាធ្ងន់ធ្ងរទាំងនៅកម្ពុជា ក៏ដូចជានៅលើសកលលោកផងដែរ៕

មតិយោបល់