មណ្ឌលគិរីៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញ បញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១វេលាម៉ោង១៤ និង៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន សម្របសម្រួល និងចុះផ្ទាល់ដោយលោក មាស វឌ្ឍនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្ក្រាបករណីជួញដូរចែកចាយ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ក្នុងប្រតិបត្តិការខាងលើ កម្លាំងបានឃាត់ខ្លួនជនសង្ស័យសរុបទាំអស់ចំនួន១១នាក់ (ស្រី០២នាក់) និងឆែកឆេរដកហូតម៉ូតូ៩គ្រឿង, សារធាតុញៀន១៦កញ្ចប់ រួមនឹងវត្ថុតាងមួយចំនួនទៀត ។
ករណីនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុង កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់