ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ៖ សម្រេចបិទបញ្ចប់បម្រាមគោចរ និងការអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋាន ក្នុង “តំបន់លឿង” គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ តទៅ

សេចក្ដីសម្រេច ស្ដីពីការបិទបញ្ចប់បម្រាមគោចរ និងការអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋាន ក្នុង “តំបន់លឿង” នៃភូមិសាស្រ្តរាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ តទៅ។

រដ្ឋបាលរាជធានីភ្នំពេញ មិនទាន់អនុញ្ញាតឲ្យបើកដំណើរការក្លឹបកម្សាន្ដគ្រប់ប្រភេទឡើងវិញនៅឡើយទេ បើទោះបីបំរាមគោចរត្រូវបានបិទបញ្ចប់ក៏ដោយនោះ។

សេចក្ដីសម្រេចដដែលនេះ បានបញ្ជាក់ទៀតថា ក្រៅពីអាជីវកម្មក្លឹបកម្សាន្ដគ្រប់ប្រភេទហើយនោះ អាជីវកម្មម៉ាស្សា កាស៊ីណូ រោងភាពយន្ត រោងសម្តែងសិល្បៈ សារមន្ទីរ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា ព្រមទាំងអាជីវកម្ម-សេវាកម្មផ្សេងទៀត ដែលមិនទាន់មានគោលការណ៍អនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នៅឡើយទេ។

ប្រការ៣ នៃសេចក្ដីសម្រេចលេខ១១៥/២១ សសរ របស់អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ច្បាស់យ៉ាងដូច្នេះថា «សកម្មភាពការងារ មុខរបរ និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀហ្គាឌិន អាជីវកម្មម៉ាស្សា កាស៊ីណូ រោងភាពយន្ត រោងសម្តែងសិល្បៈ សារមន្ទីរ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា ព្រមទាំងអាជីវកម្ម-សេវាកម្មផ្សេងទៀត ដែលមិនទាន់មានគោលការណ៍អនុញ្ញាតដូចក្នុង ប្រការ១ នៃសេចក្តីសម្រេចលេខ ត្រូវបន្តផ្អាកដំណើរការជាបណ្តោះអាសន្ន រហូតដល់មានការសម្រេចជាថ្មី»។

មតិយោបល់