ព័ត៌មានជាតិ

យីឌុបធន់ធំបើកឆ្លងផ្លូវបុកជាមួយម៉ូតូបណ្តាលឲ្យរងរបួសម្នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កដោយរថយន្តនិងម៉ូតូបណ្តាលឲ្យរបួសម្នាក់ កើតហេតុកាលពីវេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថី ឈ្នះ​ ឈ្នះ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តយីឌុបធន់ធំមួយគ្រឿងពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-1048 បើកបរក្នុងទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុបំរុងបើកឆ្លងផ្លូវស្រាប់តែបានបុកជាមួយម៉ូតូម៉ាកលេត មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ1FY-2609 បណ្តាលឲ្យរងរបួសម្នាក់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕

 

មតិយោបល់