ព័ត៌មានជាតិ

Barcelona ចង់ប្រើផ្លូវកាត់ យក Flick មកជំនួស Ronald Koeman

ក្រុម FC Barcelona ចង់បានលោក Hansi Flick មកដឹកនាំក្រុម ជំនួសលោក Ronald Koeman ដែលទំនងជាត្រូវដកចេញនៅចប់រដូវកាលនេះហើយ។

Flick ត្រូវបានគេប្រកាសថាយល់ព្រមដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ហើយ នៅពេលចប់ព្រឹត្តិការណ៍ Euro ខាងមុខនេះ។

តែការប្រកាសនោះ នៅមិនទាន់បានចុះហត្ថលេខាព្រមព្រៀងអ្វីនៅឡើយទេ។ ដូច្នេះក្រុម FC Barcelona នៅមានឱកាសដើម្បីនាំយកបុរសអាល្លឺម៉ង់ខាងលើមកដឹកនាំក្រុមបាន ប្រសិនបើបញ្ចុះបញ្ចូលត្រូវគ្នា។

ការចង់បានលោក Flick នេះគឺដោយសារតែលោក Laporta ប្រធានក្លឹប FC Barcelona មើលឃើញថាពេលនេះប្រសិនបើយក Xavi មកដឹកនាំក្រុមក៏មិនទាន់ល្អដែរ។ ដូច្នេះត្រូវយកអ្នកមានបទពិសោធមកសិនទើបអាចដឹកនាំក្រុមឱ្យល្អឡើងវិញបាន។

ការដឹកនាំរបស់អ្នកចាត់ការក្រុម Bayern Munich គឺត្រូវបានថ្នាក់ដឹកនាំក្រុមអ្នកមានបុណ្យពេញចិត្តជាខ្លាំង ហើយយល់ឃើញថាសក្ដិសមសម្រាប់ជំនួសលោក Ronald Koeman ៕

 

ប្រភព៖ CSB SPORTS

 

 

មតិយោបល់