ព័ត៌មានជាតិ

គ្មានគ្រឿងស្រវឹងណាមួយដែលមិនបង្កផលអាក្រក់ដល់ខួរក្បាលនោះទេ

ពេលខ្លះមានអារម្មណ៍ថាខួរក្បាលខ្សោយ ហើយភ្លេចច្រើនអាចបង្កមកពីមូលហេតុខាងក្រោមគ្រប់កម្រិតជាតិអាល់កុលដែលអ្នកផឹកគឺគ្មានសុវត្ថិភាពសម្រាប់ខួរក្បាលរបស់អ្នកនោះទេនេះបើយោងតាមការសិក្សាលើមនុស្ស 25.000 នាក់នៅចក្រភពអង់គ្លេសបានរកឃើញថា៖ មិនថាអ្នកផឹកស្រាតិច ឬក៏ច្រើនប៉ុណ្ណានោះទេ

បរិមាណជាតិអាល់កុលដែលជ្រៀបចូលក្នុងខ្លួននៅតែបង្កផលប៉ះពាល់អាក្រក់ស្ទើតែគ្រប់ផ្នែកនៃខួរក្បាលរបស់អ្នក។លទ្ធផលពិនិត្យឡើងវិញនៃការសិក្សានេះនៅតែបង្ហាញថា៖ ការផឹកគ្រឿងស្រវឹងនៅតែធ្វើឲ្យសមត្ថភាពខួរក្បាលរបស់អ្នកចុះខ្សោយ។ អ្នកផឹកស្រាកាន់តែច្រើន ផលប៉ះពាល់ទៅលើខួរក្បាលរបស់អ្នកកាន់តែខ្លាំង។

អ្នកនិពន្ធលោក Anya Topiwala នៃសកលវិទ្យាល័យ Oxford បាននិយាយ៖ គ្មានគ្រឿងស្រវឹងណាមួយដែលមិនបង្កផលអាក្រក់ដល់ខួរក្បាលនោះទេ។

មតិយោបល់