ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីសកម្មភាពឆក់ទូរសព្ទដៃមួយគ្រឿងពីនារី២នាក់បងប្អូន បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ត្រង់ចំណុចខាងក្រោយវិទ្យាល័យជាស៉ីមសាមគ្គីប្រមាណ១០០ម៉ែត្រ តាមបណ្តោយផ្លូវ៦៦៤ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ជនសង្ស័យខាងលើមានឈ្មោះ លី វ៉ាន់ណាត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ បើតាមសម្តីពីនារីម្នាក់មានឈ្មោះ ឯម ស្រីណុត…
មតិយោបល់