ព័ត៌មានជាតិ

កិច្ចប្រតិបត្តិការស្រាវជ្រាវលើ ករណីពុលស្រាស ឬស្រាថ្នាំ កើតហេតុថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅ ស្រុកល្វាឯម ខេត្តកណ្តាល

កាលពីថ្ងៃទី១០ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋឈ្មោះ ម៉េង ម៉ន អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិតាស្គរ ឃុំសារិកាកែវ (ស្លាប់) ដោយសារជំងឺលើសឈាម ហើយមានប្រជាពលរដ្ឋបានមកចូលរួមបុណ្យ និងកំដរសព ដោយបានផឹកស្រាស និងស្រាថ្នាំនៅផ្ទះបុណ្យសពនោះ។
លុះនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋជាអ្នកកំដរសពម្នាក់ ឈ្មោះ ម៉ាង បឹង ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ បាន(ស្លាប់នៅផ្ទះ) និងបានបូជារួច ថ្ងៃទី១៣ ខែឧសភា ២០២១ ហើយក៏មានអ្នកដែលចូលរួមកំដរបុណ្យសពបានស្លាប់ជាបន្ដបន្ទាប់ទៀត។ គិតមកត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ មានជនរងគ្រោះចំនួន១៩នាក់ (ស្លាប់១២នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ០៧នាក់) មានបញ្ជាក់ជូនដូចខាងក្រោម៖
ក-អ្នកស្លាប់ទាំង១២នាក់
១-ឈ្មោះ ម៉ាង បឹង ភេទប្រុស អាយុ ៥៦ឆ្នាំ (ស្លាប់នៅផ្ទះ) ១១ ឧសភា ២០២១
២-ឈ្មោះ ម៉ន វាសនា ភេទប្រុស អាយុ៥៣ឆ្នាំ (ស្លាប់នៅផ្ទះ) ១៣ ឧសភា ២០២១
៣-ឈ្មោះ ហេង គ័ង ភេទប្រុស អាយុ២៩ឆ្នាំ (ស្លាប់នៅផ្ទះ) ១៤ ឧសភា ២០២១
៤-ឈ្មោះ សុខ ស៊ូ ភេទប្រុស (ស្លាប់នៅផ្ទះ) ១៤ ឧសភា ២០២១
៥-ឈ្មោះ សុខ ស៊ឹម ភេទប្រុស អាយុ៥៧ឆ្នាំ (ស្លាប់នៅផ្ទះ) ១៤ ឧសភា ២០២១
៦-ឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ ៤៧ឆ្នាំ (ស្លាប់នៅផ្ទះ) ១៦ ឧសភា ២០២១
៧-ឈ្មោះ ហុង ផាន់ណា ភេទប្រុស អាយុ៣០ឆ្នាំ (ស្លាប់នៅផ្ទះ) ១៦ ឧសភា ២០២១
៨-ឈ្មោះ ស៊ិប ស៊ុន ភេទប្រុស អាយុ ៥៧ឆ្នាំ (ស្លាប់នៅផ្ទះ) ១៥ ឧសភា ២០២១
៩-ឈ្មោះ សឿន វណ្ណា ភេទប្រុស អាយុ៦០ឆ្នាំ (ស្លាប់នៅផ្ទះ) ១៧ ឧសភា ២០២១
១០-ឈ្មោះ សុខ ជំនោ ភេទប្រុស អាយុ៤១ឆ្នាំ (ស្លាប់នៅផ្ទះ) ១៩ ឧសភា ២០២១
១១-ឈ្មោះណៃ នឿន ភេទប្រុស អាយុ៤២ឆ្នាំ (ស្លាប់នៅពេទ្យភ្នំពេញ) ១៩ ឧសភា ២០២១ ១២-ឈ្មោះចន ច្រឹប ភេទស្រី អាយុ៥៥ឆ្នាំ (ស្លាប់នៅផ្ទះ) ២០ ឧសភា ២០២១
ខ-អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំង០៧នាក់
១-ឈ្មោះ ម៉ាំង សារុន ភេប្រុស អាយុ៤២ឆ្នាំ
២- ឈ្មោះ មឿន សំអឿន ភេទប្រុស អាយុ៤៦ឆ្នាំ
៣- ឈ្មោះ វ៉ាន់ សាវឿន ភេទប្រុស អាយុ៤១ឆ្នាំ
៤- ឈ្មោះ ប៉ិន គក់ ភេទប្រុស អាយុ២៧ឆ្នាំ
៥- ឈ្មោះ ផុន ថាច ភេទប្រុស អាយុ៣០ឆ្នាំ
៦- ឈ្មោះ ម៉ៅ ស៊ុប ភេទប្រុស អាយុ៥១ឆ្នាំ
៧- ឈ្មោះប៉ុយ រាជ ភេទប្រុស អាយុ២៨ឆ្នាំ
ដោយអនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល។ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននៃផែនការងារសន្តិសុខ ផែនការងារនគរបាលព្រហ្មទណ្ឌ ផែនការងារប្រឆាំបទល្មើសសេដ្ឋកិច្ច និងកម្លាំងអធិការដ្ឋាននគរបាលស្រុកល្វាឯម ដោយមានការចូលរួមពីមន្ត្រីកាំកុងត្រូល បានបើកការស្រាវជ្រាវករណីខាងលើ ទទួលបានលទ្ធផលដូចខាងក្រោម៖
តាមការបំភ្លឺរបស់អាជីវករ ដែលបានផលិត ទិញ-លក់ ស្រាស និងស្រាថ្នាំ ចំនួន១៦នាក់ ដែលមានទីលំនៅបច្ចុប្បន្ននៅភូមិតាស្គរ ឃុំសារិកាកែវ និងនៅភូមិខ្សាច់+ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល បានឲ្យដឹងថា ពួកគាត់បានទិញស្រាស និងថ្នាំខ្មែរ យកមកត្រាំស្រាថ្នាំ លក់រាយឲ្យអ្នកភូមិ ពីអ្នកបោះដុំចំនួន០៤នាក់ គឺ៖
១-ឈ្មោះ ប៊ូ ស៊ន ភេទប្រុស រស់នៅ ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល
២-ឈ្មោះ ម៉េង សេង ភេទប្រុស រស់នៅ ភូមិព្រែកតាអុង ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល
៣-ឈ្មោះ រឿន ភេទប្រុស រស់នៅ ភូមិព្រែកពោធិ៍ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល
៤-ឈ្មោះ ចំរើន រចនា (ហៅស្រីពេជ្រ) ភេទស្រី រស់នៅភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
-ផ្អែកតាមរបាយការណ៍លទ្ធផលវិភាគសំណាកគំរូ របស់មន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ បានពិសោធន៍ទៅលើស្រា ស និងស្រាថ្នាំ របស់អាជីវករលក់ស្រាទាំងនោះ បានរកឃើញថាក្នុងចំណោម១៦នាក់ មានជនសង្ស័យ១៣នាក់ (អ្នកផលិត២នាក់ និងអាជីវករលក់បន្តចំនួន១១នាក់) ដែលបាន លក់ស្រាស និងស្រាថ្នាំ តាមប៉ារ៉ាម៉ែត្រវិភាគ (មេតាណុល) លទ្ធផល (ក្នុងស្រាមានចាប់ពី២.៥% ដល់៧.០០%) សម្គាល់ (AOAC)។
-ផ្អែកតាមចម្លើយអាជីវករលក់ស្រាចំនួន១១នាក់ បានឲ្យដឹងថាខ្លួនបានទិញស្រាស និងថ្នាំខ្មែរពីឈ្មោះ ប៊ូ ស៊ន ភេទប្រុស អាយុ៧៨ឆ្នាំ ទីលំនៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីយកទៅលាយលក់បន្ត ហើយអ្នករងគ្រោះទាំងអស់ពិតជាបានទិញស្រាស ឬស្រាថ្នាំ ពីអ្នកលក់ទាំងខាងលើ យកទៅផឹកនិងបានពុលស្លាប់ជាបន្តបន្ទាប់។
បច្ចុប្បន្ន ជនសង្ស័យចំនួន១៣នាក់ ត្រូវបានឃាត់ខ្លួន មានឈ្មោះដូចខាងក្រោម៖
១- ឈ្មោះ ប៊ូ ស៊ន ភេទប្រុស អាយុ៧៨ឆ្នាំ
២- ឈ្មោះ ង៉ូវ សៀ ភេទស្រី អាយុ៦៦ឆ្នាំ
៣- ឈ្មោះ អៀម នៅ ភេទស្រី អាយុ៤៨ឆ្នាំ
៤- ឈ្មោះ អេង ដូរ ភេទស្រី អាយុ៣១ឆ្នាំ
៥- ឈ្មោះ ឌួង ឌី ភេទប្រុស អាយុ៦១ឆ្នាំ
៦- ឈ្មោះ ខុន សារី ភេទស្រី អាយុ៣៦ឆ្នាំ
៧- ឈ្មោះ សេង លីសុភាព ភេទប្រុស អាយុ៣៦ឆ្នាំ
៨- ឈ្មោះ អ៊ឹម សំអូន ភេទប្រុស អាយុ៤៤ឆ្នាំ
៩- ឈ្មោះ ព្រៃ ចិន្តា ភេទស្រី អាយុ៣០ឆ្នាំ
១០- ឈ្មោះ ឈឿន សុភា ភេទប្រុស អាយុ៣៣ឆ្នាំ
១១- ឈ្មោះ ពៅ ហៀង ភេទស្រី អាយុ៤៣ឆ្នាំ
១២- ឈ្មោះ ឆាយ សេងឃៀង ភេទប្រុស អាយុ៦៨ឆ្នាំ
១៣- ឈ្មោះ ផាត់ សុផាន់នី ភេទស្រី អាយុ៥៩ឆ្នាំ
ចំពោះជនសង្ស័យទាំង១៣នាក់ខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានកសាងសំណុំរឿងនិងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

មតិយោបល់