ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្រាយបំភ្លឺ គណនេយ្យហ្វេសប៊ុកឈ្មោះ Oun Leak ដែលបានបង្ហោះពាក់ព័ន្ធនិងការផាកពិន័យ លុយ$50

ឆ្លើយតបទៅគណនេយ្យហ្វេសប៊ុកឈ្មោះ Oun Leak ដែលបានបង្ហោះពាក់ព័ន្ធនិងការផាកពិន័យ។
ខេត្តព្រះសីហនុ ៖ ថ្ងៃសុក្រ ១០ កើត ខែជេស្ធ
ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី21 ខែឧសភា ឆ្នាំ2021 ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃើញគណេនយ្យខាងលើបង្ហោះថា “សូមថ្នាក់ដឹកនាំជួយមើលផង ត្រឹមក្មេងងូតទឹកនៅមុខផ្ទះមួយភ្លេតសោះមកផាកលុយ$50ដុលាដែលមែន បើនៅក្នុងផ្ទះដាច់ទឹក ហេតុអីមិនមានការប្រមាន លើកទី1 មកដល់ភ្លាមអត់និយាយណែនាំទេហាឡើងផាកលុយតែម្តង សំខាន់គាត់អត់អោយថតរូបផុសទេ បើរ គាត់ធ្វើរឿងត្រូវហេតុអីត្រូខ្លាច បងប្អូននៅកំពង់សោមប្រយ័ត្តទាំងគ្នាណា ប្រហែសតែ5នាទីគាត់មកស្ងាត់ៗ“ ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមជំរាបថា កាលពីថ្ងៃទី​ ២០​ ខែ​ ឧសភា​ ឆ្នាំ២០២១ វេលាម៉ោង​ ១៥:០០នាទី
លោកវរ:សេនីយ៍ត្រី​ ផាត់​ សោភ័ណ​ ជាប្រធានក្រុមល្បាតចល័តក្នុងភូមិសាស្រ្តសង្កាត់លេខ៤​ ដែលកំពុងដឹកនាំក្រុម ចុះល្បាតនិង រឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ក៏បានឃេីញស្រ្តីម្នាក់​ ក្មេងតូចម្នាក់​ និងបុរស់ម្នាក់​ នៅក្បែរគ្នា​ នៅចំណុចផ្លូវអូរ៣​ ការ៉ាសាំងPTT ដោយពុំមានពាក់ម៉ាស់(មិនមានម៉ាស់ជាប់ខ្លួនតែម្ដង)​ ហើយស្ត្រីខាងលេីក៏បានពរក្មេងគេចខ្លួនបាត់​ដោយពុំស្ដាប់ការណែនាំ នៅសល់តែបុរសម្នាក់ជនជាតិចិន​ ក្រុមការងារក៏បានអោយម៉ាស់គាត់ និងធ្វើការណែនាំគាត់អោយពាក់ម៉ាស់​ រួចពន្យល់អោយយល់ដឹងពីការផាក់ពិន័យ​ គាត់ក៌ព្រមទទួលស្គាល់កំហុស​ និងយល់ព្រមបង់ពិន័យ​។
ដោយឡែក ស្រ្តីម្នាក់ខាងលើនោះ ដែលរត់គេចខ្លួនចូលទៅក្នុងអគារស្នាក់នៅ​មិនព្រមចេញមកស្ដាប់ការណែនាំរបស់សមត្ថកិច្ចទេ​ លុះប្រហែលជាកន្លះម៉ោងក្រោយដោយមានមិត្តរបស់គាត់ទៅហៅគាត់ទេីបគាត់ព្រមចេញមក​ ស្ដាប់ការណែនាំរបស់សមត្ថកិច្ច និងបានយល់ព្រមដោយស្ម័គ្រចិត្តក្នុងការបង់ពិន័យ ចំពោះកំហុសឆ្គងរបស់ខ្លួនក្នុងការមិនគោរពទៅនឹងវិធានការរដ្ឋបាល៕

មតិយោបល់