តាមរយៈវិដេអូមួយខាងក្រោមដែលបានបង្ហាញពីជណ្តើរយន្តមួយកន្លែងនៅក្នុងផ្សារទំនើបនៅទីក្រុង Kawasaki ហើយវាត្រូវបានបំបែកកំណត់ត្រាពិភពលោក Guiness ក្នុងឆ្នាំ 1989 ជាជណ្តើរយន្តដែលខ្លីជាងគេលើលោកផង។
នៅក្នុងរូបវិដេអូខាងក្រោមបានឲ្យឃើញពីជណ្តើរយន្តដែលធ្វើសកម្មភាពវិលចុះក្រោមដែលយើងជឿជាក់ថាវាស្ទើរតែគ្មានប្រយោជន៍អ្វីទាំងអស់នៅពេលដែលកំពស់របស់វាមានត្រឹមតែ 2,5 ហ្វីតឬ 0,75 ម៉ែត្រប៉ុណ្ណោះ។
បើយើងនាំគ្នាគិតតាមបែបកំប្លែងវិញគ្រាន់តែចំណាយពេលត្រៀមខ្លួនដាក់ជើងលើជណ្តើរយន្តនិងចុះតាមជណ្តើរយន្តហើយមកនាំគ្នាដើរលើជណ្តើរធម្មតាដែលនឹងជាប់គ្នានោះវិញមានសុវត្តិភាពជាងនិងងាយស្រួលជាងផង៕
មតិយោបល់