ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុសម្នាក់ស្លាប់ក្បែរគល់ស្វាយដោយខ្លួននិងក្បាលរុំពន្ធ័ជិត ដោយអាវភ្លៀងប្លាស្ទិក ជិតមុខទាំងអស់

កណ្តាលៈ នៅថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០២១ មានករណីមនុស្សស្លាប់(កុមារ)បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី ២២​ ខែឧសភា ឆ្នាំ២០២១ ចំណុចកើតហេតុ ដីចំការស្វាយ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ចិន សុវណ្ណបញ្ញា ភេទប្រុស អាយុ៤ឆ្នាំ មុខរបរ បន្ទុក ជនជាតិខ្មែរ ទីកន្លែង ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

វត្ថុតាងចាប់យក: អាវភ្លៀងថង់ប្លាស្ទិកស្តើងពណ៌ផ្កាឈូក ប្រវែង១.៣០ម៉ែត្រ រហែកអស់។

តាមការបំភ្លឺរបស់តាជនរងគ្រោះឈ្មោះ ប៊ិន រ៉ា អាយុ ៥១ឆ្នាំ បានអោយដឹងថា៖ នៅថ្ងៃទី២១.០៥.២០២១វេលាម៉ោង៥និង០០នាទី ដោយក្មួយមកពីភ្នំពេញ អោយជូនទៅមើលដី នៅភូមិព្រែកសំរោង៣ ដោយចៅអត់មានអ្នកមើល ក៏ជិះម៉ូតូជាមួយ យាយតា និងចៅ២នាក់ ចៅស្រីអាយុ២ឆ្នាំ និងចៅប្រុសដែលជនរងគ្រោះ អាយុ៤ឆ្នាំ បានទិញអាវភ្លៀងប្លាស្ទិកស្តើងចំនួន២ តែមិនទាន់ពាក់ទេ ពេលទៅដល់ទីតាំងដី ដែលមានចំងាយប្រហែលមួយគីឡូកន្លះពីផ្ទះ ក៏មានភ្លៀងរលឹមតិចៗ យាយក៌ចូលជ្រកផ្ទះគេនៅក្បែរខាងដី ជាមួយចៅស្រី ហើយកុមារជនរងគ្រោះក៏បានដើរតាម តាទៅប្រហែល១០ម៉ែត្រ ក៏អោយជនរងគ្រោះទៅរកយាយវិញ ដោយកុមារជនរងគ្រោះបាន ដើរកាន់អាវភ្លៀងដែលទិញអោយ១ទុកក្នុងដៃផងដែល ក៏ដើរទៅមើលដីជាមួយក្មួយប្រហែលកន្លះម៉ោង ទើបត្រឡប់មកវិញ ក៏សួរយាយឃើញចៅប្រុសអត់ ក៌បាននាំគ្នាដើររកចៅប្រុស ជាមួយក្មួយ និងអ្នកភូមិជិតនិង ប៉ុន្តែរកមិនឃើញ តានិងយាយ ក៌បានបន់ស្រន់ មួយសន្ទុះក្រោយមក បានឃើញកុមារជនរងគ្រោះ នៅដួលក្បែរគល់ស្វាយផ្លូវដើរប្រហែលមួយម៉ែត្រកន្លះពីផ្លូវដោយខ្លួននិងក្បាលជនរងគ្រោះបានរុំពន្ធ័ជិត ដោយអាវភ្លៀងប្លាស្ទិក ជិតមុខទាំងអស់ ឃើញដូចគ្នាបាន ចាប់ហែកអាវភ្លៀង ដើម្បីអោយចេញមុខ ពេលកុមារជនរងគ្រោះបានបាត់ដង្ហើម បាននាំគ្នាធ្វើចលនាបេះដូង និងបឺតច្រមុះ តែមិនដឹងខ្លួនឡើយ ក៌មិនអស់ជិតបានយកកុមាររងគ្រោះ ទៅពេទ្យព្រែកហូរ តែពេទ្យបានប្រាប់ថាកុមាររងគ្រោះបានស្លាប់បាត់ទៅហើយ ក៌បានយកមកផ្ទះវិញ លុះព្រឹកឡើងក៏បានរាយការណ៍ជូនអាជ្ញាធរ ។បន្ទាប់មកក៌បានរាយការណ៍ជូនសមត្ថកិច្ចចុះពិនិត្យ។

សមាសភាពចូលរួមពិនិត្យ
សមត្ថកិច្ចការិយាល័យបច្ចេកទេសខេត្ត និងសមត្ថកិច្ចផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ឃើញថាសាកសព ស្រុងឈាម ចុងម្រាមដៃសងខាងឡើងពណ៌ស្វាយ ក្បាល អវយវៈនិងដងខ្លួន ពុំមានស្លាកស្នាមអ្វីគួរអោយកក់សំគាល់ឡើយ។

ការសន្និដ្ឋានតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញនិងលោកគ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយសារ ថប់ដង្ហើមស្លាប់ (រុំអាវភ្លៀងប្លាស្ទិក )។
សាកសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់