ព័ត៌មានជាតិ

ថៃនឹងដោះលែងអ្នកទោសខ្លះជាបណ្ដោះអាសន្ន ទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្នុងពន្ធនាគារ

 

(បាងកក)៖ អ្នកទោសមួយចំនួននៅក្នុងប្រទេសថៃនឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នឆាប់ៗនេះ ខណៈរដ្ឋាភិបាលមានផែនការកាត់បន្ថយ ភាពណែនណាន់តាន់តាប់នៅតាមពន្ធនាគារដើម្បីប្រយុទ្ធប្រឆំាងនឹង COVID-19។

គម្រោងដោះលែងអ្នកទោសឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នខាងលើ កើតមានឡើងនៅចំពេលករណីឆ្លង COVID-19 នៅក្នុងចំណោមអ្នកទោសនៅតាម ពន្ធនាគារបានកើនឡើងគួរឱ្យបារម្ភ។ បើតាមអាជ្ញាធរពន្ធនាគារ ថៃមានអ្នកទោសច្រើនជាង ៣១១,០០០នាក់ នៅតាមមណ្ឌលកែប្រែ ឬពន្ធនាគារចំនួន ១៤៣ នៅទូទាំងប្រទេស។

រលកថ្មី COVID-19 បានឆ្លងរាលដាលនៅតាមពន្ធនាគារជាច្រើននៅទូទាំងប្រទេសថៃ។ មនុស្សច្រើនជាង ១០០,០០០នាក់បានឆ្លងជំងឺនេះ ចាប់តាំងពីខែមេសាមក ក្នុងនោះមាន ១៨,០០០នាក់ជាអ្នកទោស៕

មតិយោបល់