ក្រុមហង្សក្រហម Liverpool កំណត់គោលដៅជាមួយនឹងផែនការចុះហត្ថលេខាលើខ្សែការពារ Ibrahima Konate ពីក្រុម RB Leipzig នៅរដូវក្តៅនេះឲ្យបានតែបាន។
ហង្សក្រហមបានត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញតាមកិច្ចសន្យាកីឡាករអន្តរជាតិបារាំង U-21 ដែលមានតម្លៃប្រហែល ៤០ លានផោន (៥៧ លានដុល្លារ) ហើយរំពឹងថាកីឡាករវ័យ ២២ ឆ្នាំរូបនេះនឹងក្លាយជាកីឡាករសំខាន់ដំបូងគេរបស់ក្លិបនៅពេលលោក Jurgen Klopp ។
Liverpool បានជួបបញ្ហាកីឡាកររងរបួសដែលមិនធ្លាប់មានពីមុនមកនៅខ្សែការពារកណ្តាលហើយលោក Klopp បានប្តេជ្ញាចិត្តមិនអោយក្រុមស្ថិតក្នុងស្ថានភាពស្រដៀងគ្នាម្តងទៀតនោះទេ។ លោក Konate ដែលបង្ហាញខ្លួនបាន ៩៤ ប្រកួតក្នុងរយៈពេល ៤ រដូវកាលជាមួយ Leipzig នឹងត្រូវបានគេមើលឃើញថាជាកីឡាករដែលមានសក្តានុពលខ្លាំងដើម្បីក្លាយជាកីឡាករសំខាន់សម្រាប់ក្រុមហង្សក្រហម Liverpool។
ប្រភព៖ CSB SPORTS
មតិយោបល់