ព័ត៌មានជាតិ

ប្រទេស​កាន់សាសនា​អ៊ីស្លាមជាច្រើន​ កំពុង​អំពាវនាវ​ដល់​អង្គការ​សហប្រជាជាតិ ស៊ើប​អង្កេតលើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​​កើតមាន ​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ក្រុមហាមាស

ហ្គាហ្សា៖ បណ្ដា​ប្រទេស​កាន់សាសនា​អ៊ីស្លាម​ កំពុង​អំពាវនាវ​ដល់​អង្គការ​សហប្រជាជាតិ ស៊ើប​អង្កេត​ពី​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​អាច​កើតមាន អំឡុង​ជម្លោះ​រយៈពេល​ ១១​ថ្ងៃ​រវាង​អ៊ីស្រាអែល និង​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​ហា​ម៉ាស់ និង​ដើម្បី​បង្កើត​ក្រុម​ស៊ើបអង្កេត​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​។​

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ នឹង​រៀបចំ​សម័យប្រជុំ​ពិសេស​មួយ​ស្ដីពី​ស្ថាន​ការវិវឌ្ឍន៍​ចុងក្រោយ ​នៃ​ជម្លោះ​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ តប​តាម​សំណើ​របស់​ប្រទេស​ប៉ា​គី​ស្ថាន ​ដែល​ជា​អ្នក​សម្របសម្រួលនៃ​អង្គការ​កិច្ច​សហប្រតិបត្តិការ​អ៊ីស្លាម (OIC) និង​រដ្ឋ​អ៊ីស្រាអែល​។ ប្រទេស​ទាំងនោះ​បាន​ដាក់​ជូន ​ពង្រាង​សេចក្ដី​សម្រេច​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ​ដែល​នឹង​បង្កើត​គណៈកម្មការ​អន្តរជាតិ​ឯករាជ្យ​ សម្រាប់​ការស៊ើបអង្កេត​រាល់​ការរំលោភ​សិទ្ធិមនុស្ស ​ក្នុង​ដែនដី​គ្រប់គ្រង​ដោយ​ប៉ា​ឡេ​ស្ទី​ន រួម​ទាំង​ទីក្រុង​ហ្ស៊េ​រុយ​សារ​ឡឹម​ខាងកើត និង​នៅ​អ៊ីស្រាអែលចាប់​តាំង​ពី​ថ្ងៃ​ពី​១៣ ​ខែ​មេសា​មក​។​

សេចក្ដី​ពង្រា​វ​នោះ​និយាយ​ថា ​ក្រុម​នេះ​ក៏​នឹង​ពិនិត្យ​ផង​ដែរ​លើ​ឫសគល់​នៃ​ភាព​តានតឹង និង​អស្ថិរភាព​ដែល​នៅតែ​បន្ត រួមមាន​ការរើសអើង​ជា​ប្រព័ន្ធ និង​ការ​សង្កត់​សង្កិន​ដោយ​ផ្អែក​លើ​ជាតិ​សាសន៍ ជាតិ​ពន្ធ ពូជ​អំបូរ​ ឬ​អត្តសញ្ញាណ​ខាង​សាសនា​៕

 

មតិយោបល់