ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ពីបទរំលោភសេពសន្ថវៈ

កំពង់ឆ្នាំងៈ ថ្ងៃពុធ ១៥ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រី ស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៨និង៣០ នាទីព្រឹក កម្លាំងនគរបាលស្រុកកំពង់លែង ចំនួន០៤នាក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរំពារចំនួន០៣នាក់ដឹកនាំដោយ លោក វរសេនីយ៍ទោ សៀង ប៊ុនសាន អធិការរងទទួលការងារផ្នែកនគរបាលយុត្តិធម៌
បានចុះអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួន លេខ៤៨ ដ.ន.ខ/២១ របស់លោក តេង រតនា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង បាននាំ ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ឈ្មោះ រ៉េត រិទ្ធ ភេទប្រុស អាយុ ២៦ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវចោទពីបទ រំលោភសេពសន្ថវៈ ហើយត្រូវ បានបញ្ជូនទៅកាន់ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ៕

មតិយោបល់