យ៉ាងហោចណាស់មនុស្សចំនួន ២៦នាក់ ត្រូវបានគេអះអាងថា បានស្លាប់ និង៩៨ នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីទូកមួយគ្រឿងបានក្រឡាប់នៅទន្លេនីហ្សេ នៅភាគខាងជើង ប្រទេសនីហ្សេរីយ៉ា។
លោក Adamu Usman អធិការនគរបាលប្រទេសនីហ្សេរីយ៉ា បានបញ្ជាក់ពីតួលេខដល់ អ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងមីនណាថា ទូកដែលមានអ្នកដំណើរ ១៥០នាក់ បានក្រឡាប់នៅក្នុងទន្លេ ខណៈពេលដែលកំពុងធ្វើដំណើរទៅផ្សារមួយក្នុងរដ្ឋ Kebbi ដែលនៅជិតខាងពីភូមិមួយក្នុងរដ្ឋនីហ្សេ។ លោក Usman និយាយថា មកដល់ពេលនេះ មនុស្សត្រឹមតែ ២៦នាក់ប៉ុណ្ណោះត្រូវបានជួយសង្គ្រោះ ។
មតិយោបល់