ភ្នំពេញ ៖ បុរសម្នាក់ដោយសារមានវិបត្តិផ្លូវចិត្ត បានជិះម៉ូតូមកលោតទឹកលើស្ពានជ្រោយចង្វាចូលទៅក្នុងទឹកបាត់ស្រមោល ព្រោះត្រូវបានអ្នកធ្វើដំណើរតាមផ្លូវ និងសមត្ថកិច្ចមកឃាត់ទាន់ឃាត់មិនទាន់ ។ ហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៩ និង ២០ យប់ ថ្ងៃ ទី ៣០ ខែ មិថុនា ឆ្នាំ ២០១៤ នេះ ស្ថិតនៅលើស្ពានជ្រោយចង្វា ។ ទោះជាយ៉ាងណា គេនៅពុំទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ។ បើកតាមប្រភពព័ត៌មានពីមិត្តភក្រ័បានឱ្យដឹងថា បុរសដែលមកលោតទឹកលើស្ពានជ្រោយចង្វាខាងលើនេះ ថាគាត់ជាមនុស្សភេទទី៣ ដោយរូបគេមានវិបត្តិផ្លូវចិត្ត ទើបបានជាមកលោតទឹកធ្វើអត្តឃាត់ខ្លួនឯងបែបនេះ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្វែងរកសាកសពនបុរសនេះ និងព្យាយាមទំនាក់ទំនងទៅរកក្រុមគ្រួសារឲ្យបានដឹងដំណឹងផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់