ភ្នំពេញៈ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៤និង០០នាទី ករណីលួចមានស្ថានទម្ងន់ទោស ជនប្រើប្រាស់សារធាតុញៀនម្នាក់ ប្រើដៃវាយប្លន់យកម៉ូតូ ជនរងគ្រោះ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ជួន សុខងីម ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវ៣៦៩ ភូមិ កណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ ចំណែកជនសង្ស័យឈ្មោះ អៀង ផាដែន ហៅ ស្មី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ ១HF-១៤៨០ លេខតួ+លេខម៉ាស៊ីន ៥៣២៤១៩១ ទៅលក់ដូរនៅផ្សារច្បារអំពៅ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ បានលោតឡើងជិះម៉ូតូជនរងគ្រោះពីក្រោយ រួចវាយជនរងគ្រោះមួយដៃ ដើម្បីប្លន់យកម៉ូតូ ហើយក៏ មានការប្រតាយប្រតប់ រួចជនរងគ្រោះក៏ស្រែកចោរៗ ពេលនោះក៏មានសមត្ថកិច្ចល្បាត ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងម៉ូតូ០១ គ្រឿងម៉ាកខាងលើ ជនសង្ស័យជាអ្នកប្រើប្រាស់គ្រឿងញៀន ត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់