ព័ត៌មានជាតិ

ខេត្តតាកែវ ៖ ករណីអគ្គិភ័យ បាន​ឆេះអាគាររោងចក្រហ្វូលីយ័ន (S.L.Y) បណ្តាលមកពីឆ្លងចរន្តអគ្គិសនី

ខេត្តតាកែវ ៖ នៅថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧៖១០នាទី មានករណីអគ្គិភ័យ០១ករណី​ កើតឡើងនៅភូមិពេជ្រចង្វា ឃុំបឹងត្រាញ់​ខាងជើង ស្រុកសំរោង ខេត្តតាកែវ​ បាន​ឆេះអាគាររោងចក្រហ្វូលីយ័ន (S.L.Y) មួយអាគារដែលមានទំហំ ៦០ម៉ែត្រX ៤៥ម៉ែត្រ អស់ទាំងស្រុង និងរងរបួសកម្មករចំនួន ០១នាក់ (ស្រាល)។

ក្រោយទទួល​បាន​ពត៌មាន លោកឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងជំនាញចុះអន្តរាគមន៍ ដល់កន្លែងកើតហេតុភ្លាមៗ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៧ គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ១៤ រថយន្ត ទើបរលត់ទាំងស្រុង នៅវេលាម៉ោង២០៖៣០នាទីថ្ងៃដដែល មិនបណ្តាលឱ្យឆេះរាលដាលដល់អាគារដ៏ទៃឬផ្ទះប្រជាពលរដ្ឋឡើយ ។តាមការសន្និដ្ឋានជំហ៊ានដំបូង មូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

មតិយោបល់