កណ្តាល: មុខសញ្ញាជាជនសង្សយ័ជួញដូរគ្រឿងញៀន០៣នាក់ ដែលតែងតែយកគ្រឿងញៀនពីវាលខ្សាច់ រាជធានីភ្នំពេញ មកចែកចាយ និងជួញដូរនៅស្រុកស្អាង ត្រូវបាននគរបាលស្រុកស្អាង ធ្វើការឃាត់ខ្លួន រួមនិងវត្ថុតាងមួយចំនួនធំទៀត។
ហេតុការណ៍ចុះឃាត់ខ្លួននេះ បានកើតទ្បើងកាលពីវេលាម៉ោង៤ និង២០នាទីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧
នៅចំណុចភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៍ សេង សុជាតិ អធិការស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យចំនួន០៣នាក់ រួមមាន៖ ទី១-ឈ្មោះ ផង់ ឡុញ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ទី២-ឈ្មោះ ស្រៀន សារ៉ែន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅៗភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល និងទី៣-ឈ្មោះ សេក វណ្ណៈ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បុខរបរកសិករ មានទីលំនៅៗភូមិខ្ពបលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន១៣កញ្ចប់ (១១កញ្ចប់មធ្យម និង០២កញ្ចប់តូច) ម៉ូតូចំនួន០១គ្រឿង ម៉ាកសាន់យាន់ និងឧបករណ៍សម្រាប់វេចខ្ចប់ និងប្រើប្រាស់មួយចំនួន។
លោកអធិការបញ្ជាក់ថា៖ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបបានចេញល្បាត ហើយបានជួបជនសង្ស័យ ក៏ធ្វើការត្រួតពិនិត្យឈ្មោះសេក វណ្ណៈ ប្រទះឃើញគ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួនមួយកញ្ចប់តូច នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះសេក វណ្ណៈ បានសារភាពថា៖ ខ្លួនបានទិញគ្រឿងញៀនខាងលើពីឈ្មោះ ផង់ ឡុញ ភេទប្រុស ក្នុងតម្លែ ៤០០០០រៀល (បួនម៉ឺនរៀល) នៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ។ ដោយមានបញ្ជាពីលោក លាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាល នៅវេលាម៉ោង៥ និង៤៥នាទី ថ្ងែដដែល កម្លាំង ផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប ប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា ធ្វើការឃាត់ខ្លួនឈ្មោះ ផង់ ឡុញ និងឈ្មោះស្រៀន សារ៉ែន និងត្រួតពិនិត្យឆែកឆេររកឃើញគ្រឿងញៀន (ម៉ាទឹកកក) ចំនួន១២កញ្ចប់ (មធ្យម ១១ កញ្ចប់ និងតូចចំនួន០១ កញ្ចប់) នៅក្នុងសំបុកមាន់ក្រាបពងនៅក្រោមផ្ទះរបស់ឈ្មោះផង់ ឡុញ និងឧបករណ៍ប្រើប្រាស់វេចខ្ចប់មួយចំនួន រួចក៏បញ្ជូនជនសង្ស័យ និងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ផង់ ឡុញ់ បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន (ម៉ាទឹកកក) ចំនួន០៥ហ៊ុន ក្នុងតម្លៃ ១០០$ (មួយរយដុលារ) ពីបុរសម្នាក់មិនស្គាស់ឈ្មោះ នៅចំណុចវាលខ្សាច់ រាជធានីភ្នំពេញ ដើម្បីយកមកជួញដូរបន្ត ចំពោះជនសង្ស័យខាងលើ សមត្ថកិច្ចយើងកំពុងកសាងសុំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់