ប្រទេសម៉ាឡេស៊ី នឹងបិទក្រុងនៅទូទាំងប្រទេសចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៤ ខែមិថុនា ដោយសារការកើនឡើងនៃករណីឆ្លងវីរុសកូរ៉ូណា។
ការិយាល័យនាយករដ្ឋមន្រ្តី បានធ្វើសេចក្តីប្រកាសថា សកម្មភាពសេដ្ឋកិច្ចនឹងត្រូវបានដាក់កម្រិត លើកលែងតែសេវាកម្មចាំបាច់ និងវិស័យជាក់លាក់ណាមួយដែលត្រូវរងផលប៉ះពាល់។
រដ្ឋាភិបាលមានបំណងបន្ធូរបន្ថយការបិទក្រុងជាជំហានៗ ប្រសិនបើការរីករាលដាល នៃវីរុសត្រូវបានទប់ស្កាត់ ក្នុងកំរិតមួយចំនួន។ ករណីថ្មី នៅក្នុងប្រទេសម៉ាឡេស៊ី បានកើន លើសពី ៦០០០ករណី ក្នុងមួយថ្ងៃ ចាប់តាំងពីពាក់ កណ្តាលខែឧសភា។ មេរោគបម្លែងខ្លួនថ្មី ត្រូវបានគេជឿថាកំពុងរីករាលដាល ដែលធ្វើឱ្យករណីឆ្លងសរុប នៅក្នុង ប្រទេសកើនដល់ ៥៤៩.៥១៤ករណី ។
មតិយោបល់