ឪពុកម្តាយភ្លេចខ្លួនបន្តិច បណ្តាលឲ្យកូនប្រុសអាយុ ៣ឆ្នាំធ្លាក់ទឹកលង់ស្លាប់
ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេងប្រុសអាយុ ០៣ឆ្នាំម្នាក់ធ្លាក់ទឹកបណ្តាលឲ្យលង់ស្លាប់ ខណៈឪពុកម្តាយធ្វេសប្រហែស ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២និង០០នាទី នៅចំណុចភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
ក្មេងរងគ្រោះឈ្មោះ វ៉ា រដ្ឋា ភេទប្រុស អាយុ៣ឆ្នាំ ជនជាតិខ្មែររស់នៅក្នុងបន្ទុកស្ថិតភូមិ-ឃុំខាងលើ មានលោក វ៉ា វណ្ណានី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ និងម្តាយឈ្មោះ រ៉ុង គុន្ធា អាយុ៣០ឆ្នាំជនជាតិខ្មែរ រស់ភូមិរាំងទិល ឃុំរាំងទិលស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
តាមសម្តីឪពុកម្តាយក្មេងរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់និងកូនហូបបាយថ្ងៃត្រង់ រួចក៏ដាក់កូននៅក្បែរខ្លួន តែមួយពព្រិចភ្នែកមិនបានប្រយ័ត្ន កូនរបស់គាត់ធ្លាក់ទឹកលង់ស្លាប់ ។ នេះជាមូលហេតុបណ្តាលមកពីគាត់ជាឪពុក ម្តាយធ្វេសប្រហែស ទើបធ្វើកូន ប្រុសជាទីស្រឡាញ់របស់គាត់ស្លាប់បែបនេះ។
លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋាមបានឲ្យដឹងថា ក្រោយពីទទួលបានដំណឹងនៃការស្លាប់របស់កុមាររងគ្រោះ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យសន្និដ្ឋានថា កុមាររងគ្រោះពិតជាស្លាប់ដោយករណីលង់ទឹកមែន និងបាន ប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមគន្លងប្រពៃណី ៕
មតិយោបល់