ផ្ទះ ព័ត៌មានជាតិ ជួយស៊ែររកម្ចា...

ជួយស៊ែររកម្ចាស់ផង! ម៉ូតូហុងដាគុបមូល ១គ្រឿង ត្រូវគេយកមកផ្លុងចោល នៅចម្ការស្វាយ

0

កណ្តាល: កាលពីវេលាម៉ោង០៨ និង០០នាទីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចព្រំដីចម្ការស្វាយរបស់ឈ្មោះ ហ៊ឺ យ៉េង និង ឈ្មោះស្រ៊ន ហាន នៅភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មានករណីប្រទះឃើញម៉ូតូ១គ្រឿង ទុកចោល។

វត្ថុតាងរួមមាន៖
-ម៉ូតូ១គ្រឿងម៉ាកហុងដាគុបមូល ពណ៌ស្លែ គ្មានផ្លាកលេខ លេខតួ AA01.139004
លេខម៉ាស៊ីនAA07E.1219142
-ស្បែកជើង០១គូរ ។

ដំណើររឿង៖ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ០៨ និង០០នាទី ឈ្មោះ ហ៊ឺ យ៉េង មានទីលំនៅ នៅភូមិកើតហេតុខាងលើ បានទៅបេះផ្លែស្វាយ ត្រង់ចំណុចដីចម្ការស្វាយរបស់ខ្លួនខាងលើ។ ពេលទៅដល់ កំពុងបេះផ្លែស្វាយ ស្រាប់តែប្រទះឃើញម៉ូតូ០១គ្រឿង ចតទុកចោលក្នុងចម្ការ តែពុំឃើញមនុស្សទេ ហើយគាត់ក៏មិនបានចាប់អារម្មណ៍ដែរ ព្រោះគិតថា ជាម៉ូតូដែលគេមកចម្ការ ធ្វើការងារផ្សេងៗដូចគាត់ដែរ។

លុះដល់ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៨ និង០០នាទី ឈ្មោះ ហ៊ឺ យ៉េង បានទៅបេះផ្លែស្វាយនៅចម្ការខាងលើទៀត ស្រាប់តែឃើញម៉ូតូខាងលើ នៅចតកន្លែងដដែល ដោយមានការសង្ស័យគាត់ បានរាយការណ៍ មកអាជ្ញាធរមេភូមិកំពង់សំបួរក្រោម រាយការណ៍បន្តជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកថ្មី ចុះទៅកន្លែងកើតហេតុ រួចបានយកម៉ូតូខាងលើ មករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល ដើម្បីស៊ើបអង្កេតស្រាវជ្រាវ ស្វែងរកអត្តសញ្ញាណម្ចាស់ម៉ូតូខាងលើបន្តទៀត៕

មតិយោបល់