ព័ត៌មានជាតិ

សោកស្តាយណាស់! ធនធានអ្នកសិល្បៈជើងចាស់កម្ពុជា លោកគ្រូ ស៊ុ សារឿន បានទទួលមរណភាព ដោយរោគាពាធ ក្នុងវ័យ៦៩ឆ្នាំ

 

(ភ្នំពេញ)៖ វិស័យសិល្បៈរបស់កម្ពុជាបានបាត់បង់ធនធានឆ្នើមមួយរូបទៀតហើយ គឺ តារាចម្រៀង និងជាអ្នកនិពន្ធជើងចាស់ លោកគ្រូ ស៊ុ សារឿន ដែលបានទទួលមរណភាពនៅថ្ងៃនេះ ដោយសាររោគាពាធ ក្នុងជន្មាយុ៦៩ឆ្នាំ។

ការទទួលមរណភាពរបស់លោកគ្រូ ស៊ុ សារឿន ត្រូវបានអ្នកក្នុងវិស័យសិល្បៈមានការសោកស្តាយជាពន់ពេក និងបង្ហោះសារចូលរួមរំលែកទុក្ខជាបន្តបន្ទាប់ផងដែរ ព្រោះលោកបានបង្កើតស្នាដៃល្បីជាច្រើននាពេលកន្លងមក ដូចជាការតែងនិពន្ធចម្រៀងនៅក្នុងផលិតកម្មហង្សមាសជាដើម។

បើតាមហ្វេសប៊ុករបស់តារាពហុជំនាញ ខាត់ សុឃីម បានបង្ហោះសារចូលរួមរំលែកទុក្ខយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានការតក់ស្លុត រន្ធត់ចិត្ត និងសោកស្តាយខ្លាំងណាស់ មិនចង់ជឿទេនៅពេលដឹងដំណឹងដ៏សោកសង្រេង ចំពោះការបាត់បង់ លោក គ្រូ ស៊ុ សារឿន ដែលជាធនធានសិល្បៈដ៏មានទេពកោសល្យ ទាំងការច្រៀងនិងនិពន្ធ ។ លោកគ្រូ បានទទួលមរណភាព ឃ្លាតចាកចោលយេីងទាំងអស់គ្នាហេីយ នៅវេលាម៉ោង ១១:២០នាទីថ្ងៃត្រង់ ថ្ងៃ៣១ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ ។ ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយក្រុមគ្រួសារលោកគ្រូ និងសូមបួងសួងដល់ដួងវិញ្ញណក្ខន្ធលោកគ្រូ បានទៅកាន់ទីឋានស្ងប់សុខ សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ»។

 

មតិយោបល់