(ញូដេលី)៖ ឥណ្ឌានៅថ្ងៃចន្ទ ទី៣១ ខែឧសភានេះ បានរកឃើញអ្នកឆ្លង COVID-19 ប្រមាណ ១៥២,៧៣៤នាក់ទៀត ធ្វើឲ្យចំនួនករណីឆ្លងសរុបកើនដល់ ២៨,០៤៧,៥៣៤ករណី នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលជាអត្រាឆ្លងប្រចាំធ្លាក់ចុះទាបបន្ថែមទៀត បើគិតនៅអំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
សម្រាប់រយៈពេលដូចគ្នា អ្នកជំងឺប្រមាណ ៣,១២៨នាក់ទៀតបានបាត់បង់ជីវិត ធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារ COVID-19 សរុបនៅទូទាំងប្រទេសឥណ្ឌា កើនដល់ ៣២៩,១០០នាក់ រីឯអ្នកជំងឺ ២៥.៧លាននាក់បានជាសះស្បើយ និងជាង ២លាននាក់កំពុងបន្តសម្រាកព្យាបាល៕
Reuters
មតិយោបល់