ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសហុងគ្រី បានធ្វើទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែលភាគកណ្តាល ដែលទទួលរងដោយគ្រាប់រុកក្កែត អំឡុងសង្គ្រាមរយៈពេល១១ថ្ងៃ

រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានធ្វើទស្សនកិច្ចនៅទីតាំងប្រទេសអ៊ីស្រាអែលភាគកណ្តាល ដែលទទួលរងដោយគ្រាប់រុកក្កែត ដែលបានចេញពីតំបន់ហ្គាហ្សា អំឡុងសង្គ្រាមរយៈពេល១១ថ្ងៃកាលពីខែមុន។

លោក Szijjarto និយាយថា ប្រទេសហុងគ្រី គឺជាមិត្តរបស់ប្រទេសអ៊ីស្រាអែល ហើយប្រជាជនហុងគ្រី ចាត់ទុកប្រជាជនអ៊ីស្រាអែល ជាមិត្តដូចគ្នា។ សង្គ្រាមនាពេលបច្ចុប្បន្នបង្ហាញថាប្រទេសអ៊ីស្រាអែល បានវាយប្រហារតាមអាកាសរាប់រយលើកនៅទូទាំងតំបន់ហ្គាហ្សា ជាអ្វែដែលប្រទេសនេះនិយាយថា ដាក់គោលដៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស់។

ប្រភពៈ AP

មតិយោបល់