មណ្ឌលគិរីៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃពុធ ០៧ រោជខែ ជេស្ឋ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែ មិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង១៥និង១៥ នាទី កម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបាន ធ្វើការចាប់ឃាត់ខ្លួន ជនសង្ស័យតាមដីកាបញ្ជា អោយចូលខ្លួនរបស់តំណាងអយ្យការ អមសាលាដំបូងខេត្តមណ្ឌលគិរី ។
កម្លាំងសមត្ថកិច្ច បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យ បានចំនួន០២នាក់ នៅត្រង់ចំណុចរមណីយដ្ឋានកាំពី ខេត្តក្រចេះ ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖
១–ឈ្មោះសារី គ្រីយ៉ា ភេទប្រុស អាយុ៤៣ ឆ្នាំ ។
២–ឈ្មោះហាំ ប៉ូលី ភេទប្រុស អាយយុ ៤១ ឆ្នាំ។
ឃាត់ខ្លួនពីបទប៉ុនប៉ងឃាតកម្ម និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ប្រព្រឹត្តិកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១
នៅចំណុចភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
បច្ចុប្បជនសង្ស័យទាំងពីរនាក់ បាននាំខ្លួនយកមកកាន់ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីប្រគល់ជូនតំណាង អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការទៅតាមនិតិវិធីតាមច្បាប់ ៕




មតិយោបល់