ខ្សែការពារស្លាបខាងស្ដាំជំរើសជាតិអង់គ្លេស Trent Alexander-Arnold នឹងត្រូវអវត្តមានពី Euro ២០២០ ហើយក្រោយទទួលរងរបួសភ្លៅ អំឡុងការប្រកួតមិត្តភាពកាលពីយប់ថ្ងៃពុធ។
ក្រុមរបស់លោក Gareth Southgate បានយកឈ្នះអូទ្រីស ១-០ ដោយគ្រាប់បាល់របស់ Bukayo Saka តែខ្សែការពារ Liverpool, Arnold បានទទួលរងរបួសនៅពេលជិតចប់ការប្រកួតទៅហើយ។
របួសនេះធ្វើអោយកីឡាករវ័យ ២២ឆ្នាំរូបនេះត្រូវអវត្តមានពីទីលានយ៉ាងហោចណាស់ ៦ សប្ដាហ៍។ មិនមានការកោះហៅបំពេញចន្លោះរបស់ Arnold ឡើយរហូតទាល់តែបញ្ចប់ការប្រកួតមិត្តភាពចុងក្រោយនៅថ្ងៃអាទិត្យនេះទល់នឹងរ៉ូម៉ានី។
Alexander-Arnold គឺជាខ្សែការពារស្លាបស្ដាំម្នាក់ក្នុងចំណោម ៤ ដែលលោក Southgate បានកោះហៅ។ អង់គ្លេសស្ថិតក្នុងពូល D នៅ Euro ២០២០ ដោយនឹងត្រូវជួបជាមួយក្រូអាស៊ីនៅថ្ងៃអាទិត្យទី១៣ ខែមិថុនានេះ៕
មតិយោបល់