មនុស្ស ៤នាក់ត្រូវបានសម្លាប់ និង ៥នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារដោយគ្រាប់បែក ដែលផ្តោតលើរថយន្តក្រុងខ្នាតតូចមួយគ្រឿងនៅភាគខាងលិចទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃព្រហស្បតិ៍ ដែលនេះជាការបំផ្ទុះគ្រាប់បែកលើកទី៣ បានកើតឡើងនៅលើរថយន្តដឹកជញ្ជូនសាធារណៈក្នុងសប្ដាហ៍នេះ។
អ្នកនាំពាក្យនគរបាលក្រុងកាប៊ុល លោក Ferdaus Faramarz និយាយថា ការផ្ទុះបានកើតឡើងនៅក្នុងតំបន់ Pul-i-Sokhta ហើយចំនួនអ្នកស្លាប់អាចនឹងកើនឡើង។
នៅថ្ងៃដដែល ជនស៊ីវិល ៤នាក់ត្រូវបានសម្លាប់ និង ៤នាក់ផ្សេងទៀតបានរងរបួស ហើយរថយន្តក្រុងតូចមួយគ្រឿងត្រូវបានបំផ្លាញ នៅពេលគ្រាប់បែកត្រូវបានបំផ្ទុះលើរថយន្តនៅក្នុងស្រុកតែមួយ។
ប្រភពៈ Xinhua
មតិយោបល់