ព័ត៌មានជាតិ

អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តចុះសម្របសម្រួល ណែនាំពន្យល់ ដល់បងប្អូន កម្មករ កម្មការិនីតំបន់សេដ្ឋកិច្ចពិសេសអូរនាង

ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បន្តដឹកនាំ ក្រុមការងារ មន្ត្រី ជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ចុះសម្របសម្រួល និងពន្យល់ណែនាំដល់បងប្អូនកម្មករ កម្មការិនីតំបន់សេដ្ឋកិច្ចពិសេសអូរនាង សូមចូលរួមអនុវត្តវិធានការសុខាភិបាល និងមានការជឿជាក់លើអាជ្ញាធរដែលកំពុងខិតខំព្យាយាមរកដំណោះស្រាយជូនបងប្អូនកម្មករ កម្មការិនី ក្រោយពីមានការផ្ទុះអ្នកវិជ្ជមានកូវិដ១៩ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសអូរនាង ។


ជាលទ្ធផល នៅព្រឹក ថ្ងៃសុក្រ ៩ រោច ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ នេះ បងប្អូនកម្មករ កម្មការិនីទាំងអស់បានយល់ព្រមទទួលយកសំណើសំណូមពរ ដោយគោរពតាមយន្តការដោះស្រាយផ្ទាល់ពីសំណាក់អាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភព: រដ្ឋបាលក្រុងប៉ោយប៉ែត

មតិយោបល់