ព័ត៌មានជាតិ

ពិតជាគួរឲ្យភ្ញាក់ផ្អើល! ស្ត្រីម្នាក់កំពុងលក់មីឆាតាមរទេះមុខក្លោងទ្វាអង្គរសង្ក្រាន្តជាមួយប្តី ស្រាប់តែឆ្លងទន្លេបានកូនម្នាក់!

សៀមរាប: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្រ្តីម្នាក់កំពុងលក់ មីឆា និងប្រហិតចៀនតាមរទេះរុញជាមួយប្តីរួមជាមួយនិងកូនតូចម្នាក់ម្នាក់ទៀត ស្រាប់តែឈឺពោះឆ្លងទន្លេ នៅក្បែរក្លោងទ្វារចូលនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០១៧ នៅប្រាសាទអង្គរតូចនៃទឹកដីខេត្តសៀមរាប ត្រូវបានក្រុមការងារសន្តិសុខ សណ្តាប់ធ្នាប់ចរាចរណ៍ សហការជាមួយនិងក្រុមការងារប្រតិបត្តិ ដឹកជញ្ជូនភ្លាមៗ ទៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាបដើម្បីសង្គ្រោះភ្លាមៗ។

ប្រភពព័ត៌មានបានឲ្យដឹងថា បុរសជាប្តីមានឈ្មោះ ហេង សំណាង អាយុ៣៥ឆ្នាំ រស់នៅភូមិតាព្រួច ឃុំក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានប្រពន្ធឈ្មោះ ឆាយ ស្រី អាយុ២៥ឆ្នាំ មានកូនប្រុសម្នាក់ឈ្មោះ ណាង សុផានិត អាយុ៣ឆ្នាំ ទើបឆ្លងទន្លេបានកូនម្នាក់ទៀតចំថ្ងៃចូលឆ្នាំ ហើយមិនទាន់ដាក់ឈ្មោះនៅឡើយ។

ប្តីរបស់ស្ត្រីខាងលើ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ ពោះប្រពន្ធគាត់បានគ្រប់ចំនួន ៩ខែ១0ថ្ងៃតែម្តង ហើយនៅមុនពេលកើតហេតុ វេលាម៉ោង៨និង២៥នាទី ខណ:កំពុងលក់នៅលើចិញ្ចើមផ្លូវនៅក្លោងទ្វារចូលអង្គរសង្ក្រាន្ត២០១៧ ស្រាប់តែប្រពន្ធគាត់ប្រាប់ថាឈឺពោះខ្លាំង ហើយក៏កើតភ្លាមៗតែម្តង។ ភ្លាមៗគាត់ជាប្តីបានរត់មកខាងមុខឃើញយុវជនកំពុងឈរសម្រួលចរាចរណ៍ ក៏ស្រែកឲ្យជួយ ទើបក្រុមយុវជនទាំងនោះ បានស្នើរអន្តរាគមភ្លាមៗដោយមានក្រុមការងារសន្តិសុខ សណ្តាប់ធ្លាប់បានចុះមកបញ្ជូនស្ត្រីខាងលើទៅកាន់មន្ទីរពេទ្យ សង្គ្រោះតែម្តង ។

ប្រភពពីអាខោនហ្វេសប៊ុកឈ្មោះ But Phin ៕

មតិយោបល់