ព័ត៌មានជាតិ

រថភ្លើងពីរខ្សែបុកគ្នា ផ្ដាច់ជីវិតមនុស្ស ៣០នាក់, ៥០នាក់រងរបួស នៅប៉ាគីស្ថាន

 

(អ៊ីស្លាម៉ាបាដ)៖ រថភ្លើងពីរខ្សែបានបុកគ្នាពេញមួយទំហឹង នៅថ្ងៃចន្ទ ទី០៧ ខែមិថុនានេះ ក្នុងខេត្តស៊ីនដ៍ (Sindh) ភាគខាងត្បូងប្រទេសប៉ាគីស្ថាន ដោយបានបង្កឲ្យមនុស្ស ៣០នាក់ស្លាប់ និងជាង ៥០នាក់រងរបួស។

ហេតុការណ៍រថភ្លើងបុកគ្នាបានកើតមានឡើង នៅចំណុចផ្លូវដែកចន្លោះស្ថានីយរថភ្លើង Raiti និង Obaro ស្ថិតនៅក្នុងស្រុក Ghotki នៃខេត្ត Sindh រវាងរថភ្លើងរបស់ក្រុមហ៊ុន Millat Express និងក្រុមហ៊ុន Sir Syed Express។ ការបុកគ្នាធ្វើឲ្យទូររថភ្លើងទាំងពីរខ្សែត្រូវខ្ទេចខ្ទី រអិលធ្លាក់ចេញពីផ្លូវ និងខ្លះទៀតក្រឡាប់។

ក្រុមសង្គ្រោះកំពុងស្ថិតនៅកន្លែងកើតហេតុ ដើម្បីបំពេញប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេ៕

ប្រភព៖ AFP

មតិយោបល់