បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ឪពុកម្តាយ អាណាព្យាបាលខិតខំប្រឹងប្រែងរកចំណូលទោះភ្លៀង រងា ក្តៅយ៉ាងណា ក៏ដោយស៊ូទ្រាំលំបាកគ្រប់បែបយ៉ាង ដើម្បីទ្រទ្រង់ជីវភាពនិងសំរាប់ឧបត្ថម្ភដល់ការសិក្សារបស់កូនប្រុស ស្រី ទៅសាលារៀនយកចំណេះដឹង ដើម្បីកសាងជីវភាពគ្រួសាររបស់គេមានការរីកចម្រើន ។ប៉ុន្តែក៏មានកូនមួយចំនួនតូច ទន្ទឹមនឹងឪពុកម្តាយខិតខំរកប្រាក់ចិញ្ចឹមហើយនោះ បែរជាមិនខិតខំសិក្សារៀនសូត្រ បែរជានាំគ្នាគេចសាលា ទៅបង្ហោះម៉ូតូតាមទីសាធារណៈ ដែលជាទង្វើមួយសង្គមគេស្អប់ខ្ពើម ។ជាក់ស្តែងនៅល្ងាចថ្ងៃទី២៣ ខែធ្នូ…
មតិយោបល់