ព័ត៌មានជាតិ

ជាងផ្សាដែកម្នាក់ ទៅស៊ីឈ្នួលធ្វើផ្ទះឲ្យអ្នកភូមិជាមួយគ្នា មិនប្រយ័ត្នបានឆក់ខ្សែភ្លើងស្លាប់

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសជាជាងផ្សាដែកម្នាក់បានឆក់ខ្សែភ្លើងស្លាប់ ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០២ជាង ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ នៅភូមិអូរអណ្តូងខាងកើត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ប្រភពពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ សៀន ប៊ុនអឿត ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិអូរអណ្តូងខាងកើត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ប្រភពដដែលបានបញ្ជាក់ថា៖ មុនពេលកើតហេតុជនរងគ្រោះបានទៅស៊ីឈ្នួលផ្សាដែកធ្វើផ្ទះឲ្យអ្នកភូមិជាមួយគ្នា នៅខណ:នោះជនរងគ្រោះបានលើកដែកមិនបានប្រយ័ត្នទៅប៉ះនឹងខ្សែស្រាតបណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់រងរបួសធ្ងន់ បន្ទាប់មកក៏បានស្លាប់ពេលដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។ សពត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់