(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ រួមជាមួយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត និងអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចម្រុះ អញ្ជើញចុះត្រួតពិនិត្យ ទីតាំងយកសំណាក និងតំបន់ក្រហមបិទខ្ទប់ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ដោយរកឃើញបុគ្គលិកក្រុមហ៊ុន Star Complex , PARAMAX ក្រោមការគ្រប់គ្រងរួមរបស់ក្រុមហ៊ុនកាស៊ីណូ Galaxy មានវិជ្ជមានជំងឺកូវីដ-១៩ និងបន្តស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធ និងអ្នកសង្ស័យផ្ទុកមេរោគកូវីត-១៩ អនុវត្តវិធានការសុខាភិបាលគឺក្នុងការទប់ស្កាត់ និងកាត់ផ្តាច់ប្រភពនៃការចម្លងមេរោគកូវីដ-១៩ពីតំបន់មួយទៅតំបន់មួយទៀតក្នុងសហគមន៍ឲ្យបានឆាប់រហ័ស។
ក្នុងឱកាសនោះដែរលោកមេបញ្ជាការ កងពលបានដាក់បទបញ្ជាដល់កងកម្លាំងដែលកំពុងបំពេញប្រតិបត្តិបិទខ្ទប់អោយបានម៉ឺងម៉ាត់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល រួមគ្នាអនុវត្ត «៣ការពារ និង៣កុំ» ដើម្បីការពារខ្លួន គ្រួសារ សង្គមជាតិ និងប្រជាជន៕
មតិយោបល់